• 2021-01-06 02:51:57
  • ព័ត៌មាន

Toyota Innova ឆ្នាំ២០២១ ចេញលក់នៅប្រទេសអាស៊ីមួយនេះ តម្លៃតែជាង ២ម៉ឺនដុល្លារ

  • 2021-01-06 02:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Innova ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចេញនៅវៀតណាម និងឥណ្ឌូនេស៊ី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ។

ចំពោះទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត Toyota Innova ចែកចេញជា ៣ ម៉ូដែល គឺ 2.0E (ស្តង់ដារ) មានតម្លៃចាប់ពី ២៧ ៨៦០ដុល្លារ, 2.0G តម្លៃ ៣០ ៣០០ដុល្លារ និង 2.0X តម្លៃ ៣២ ៤០០ដុល្លារ។

សម្រាប់ស៊េរីឆ្នាំ២០២១ នេះ Innova បានផ្លាស់ប្តូរការឌីហ្សាញបន្តិចបន្តួចចំពោះផ្នែកខាងក្រៅ ដោយបំពាក់កាងមុខរាងកាចជាងមុន និងប៉ាណាមុខរាងហំជាងមុនផងដែរ។ អ្វីដែលពិសេស គឺវាបានបំពាក់ចង្កៀងមុខ LED Projector ដែលជួយឲ្យការបំភ្លឺផ្លូវកាន់តែប្រសើរ។

ដោយឡែក ផ្នែកម៉ាស៊ីនរបស់វា Innova ២០២១ នៅតែប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៦សេះដដែល។ វាដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD។

ជាមួយគ្នានេះដែរ វាមានបំពាក់ពោងសុវត្ថិភាព ៧គ្រាប់, ហ្វ្រាំង ABS និង EBD, សេនស័រចូលចតមុខ-ក្រោយ, ប្រព័ន្ធទប់លំនឹង, កាមេរ៉ាមើលក្រោយ, មុខងារជំនួយពេលឡើងចំណោទ និង មុខងារ Blind Spot Warning ជាដើម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់