• 2021-01-05 10:03:25
  • ព័ត៌មាន

Instagram សាកល្បងមុខងារ Story ថ្មីសម្រាប់ Desktop កាន់តែស្រួលជាងមុន

  • 2021-01-05 10:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram កំពុងដាក់ឱ្យសាកល្បងមុខងារ Story ថ្មី សម្រាប់អ្នកប្រើប្រាស់តាមរយៈគេហទំព័រ ឬតាមកុំព្យូទ័រ។ មុខងារនេះអាចឱ្យអ្នកប្រើប្រាស់ងាយស្រួលជាងមុន ព្រោះពួកគេអាចដឹងពី Story របស់គណនីបន្ទាប់ និង Story ដែលបានមើលរួច ខុសពីមុខងារចាស់ ដែលអ្នកមិនអាចដឹងដូចនេះបានឡើយ។

ការមើល Story ជាមួយនឹងមុខងារថ្មី

ព្រោះមុខងារមួយនេះកំពុងសាកល្បង ដូចនេះមិនមានគណនី IG ច្រើននោះទេ ដែលអាចប្រើវាបាន។ អ្នកនាំពាក្យម្នាក់បានបញ្ជាក់ពីការសាកល្បងនេះថា មុខងារថ្មីនេះដាក់ឱ្យប្រើប្រាស់ចំពោះគណនី IG មួយក្រុមតូចជាមុនសិនប៉ុណ្ណោះ មិនទាន់បើកឱ្យប្រើទូលាយនោះទេ ចំណែកឯការបើកឱ្យប្រើជាផ្លូវការទូទៅគ្រប់គណនីក៏មិនទាន់មានការបញ្ជាក់ថ្ងៃនៅឡើយដែរ។

ការមើល Story ជាមួយនឹងមុខងារចាស់

យ៉ាងណាក៏ដោយ មុខងារនេះមិនធំដុំអី្វច្រើននោះទេ ប៉ុន្ដែវានឹងផ្ដល់ភាពងាយស្រួលបន្ថែម ដល់អ្នកប្រើប្រាស់គណនី IG តាមរយៈគេហទំព័រ ឬតាមម៉ាស៊ីនកុំព្យូទ័រ ដោយមិនប្រើកម្មវិធី Instagram លើទូរសព្ទ។

ប្រភព៖ engadget ប្រែ​សម្រួល៖ កុសល

មតិយោបល់