• 2021-01-05 07:27:45
  • ផលិតផលថ្មី

ទូរសព្ទស៊េរី ២០២១ ដំបូងគេរបស់ Xiaomi តម្លៃចាប់ពី ២៨៧ដុល្លារ

  • 2021-01-05 07:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ប្រកាស​ចេញ Xiaomi Mi 11 កាល​ពី​ចុង​ឆ្នាំ ២០២០ កន្លង​ទៅ​រួច​មក នា​ពេល​នេះ Xiaomi បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០២១ ​ដំបូង​គេ​របស់​ខ្លួន ​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ជា​មួយ​តម្លៃ​ចាប់​ពី ២៨៧​ដុល្លារ។

Xiaomi Mi 10i មាន​បំពាក់​អេក្រង់ LCD ទំហំ ៦,៦៧អ៊ីញ ដែល​មាន Refresh Rate ប្រភេទ Adaptive ល្បឿន 120Hz។ អេក្រង់​នេះ​អាច​ Refresh បាន​ក្នុង​ល្បឿន​ 30Hz, 48Hz, 50Hz, 60Hz, 90Hz និង 120Hz។ វា​ក៏​អាច​បង្ហាញ​រូបរាង​ភាព​ក្នុង​​កម្រិត​​ 2400x1080 FHD+ ដែល​អាច​គាំទ្រ​នូវ HDR និង HDR10+ បាន​ផង​ដែរ។ ​ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​នៃ Mi 10i គឺ​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 5។

Xiaomi Mi 10i នេះ​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 750G ដែល​គួប​ផ្សំ​ដោយ​ GPU ម៉ូដែល​ Adreno 619 និង​មាន RAM ទំហំ 8GB ប្រភេទ LPDDR4X ជា​មួយ​អង្គ​ផ្ទុក​ទំហំ​ធំ​បំផុត​ដល់​ 128GB ប្រភេទ UFS 2.2។

សម្រាប់​ផ្នែក​ផលិត​រូបភាព​វិញ គឺ​វា​មាន​កាមេរ៉ា​ក្រោយ​ចំនួន ៤គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 108MP ជា​ប្រភេទ​ឡេន 7P ដែល​ថត​ដោយ​ប្រើ​បច្ចេកទេស 9-in-1 binning។ កាមេរ៉ា​មេ​នេះ​មាន​ Aperture f/1.75 ដែល​វា​មាន​អម​មក​ជា​មួយ​កាមេរ៉ា Ultrawide ទំហំ 8MP, កាមេរ៉ា​ពីរ​ទៀត​មាន​ទំហំ 2MP ជា​ប្រភេទ Macro និង​កាមេរ៉ា​វាស់​ជម្រៅ។ កាមេរ៉ា Selfie វិញ​មាន​ទំហំ 16MP។

Mi 10i ណេះ​មាន​ថ្ម​ទំហំ 4820mAh ដែល​គាំទ្រ​​ការ​សាក​ថ្ម​ល្បឿន​លឿន 33W។ ​កម្លាំង​សាក​នេះ​អាច​ឲ្យ Mi 10i បាន​ថាមពល​ថ្ម​ដល់​ ៦៨% ពេល​សាក​រយៈពេល ៣០នាទី និង​សាក​ដល់​ពេញ​ចំណាយ​ពេល​១​ម៉ោង។

Mi 10i លក់​នៅ​ឥណ្ឌា​ក្នុង​តម្លៃ​​ប្រមាណ ២៨៧​ដុល្លារ សម្រាប់​ប្រភេទ​ RAM 6GB និង​អង្គ​ផ្ទុក 64GB ហើយ​ប្រភេទ​ RAM 6GB និង​អង្គ​ផ្ទុក 128GB មាន​តម្លៃ​ប្រមាណ ៣០០ដុល្លារ៕

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

មតិយោបល់