• 2021-01-05 02:27:47
  • ផលិតផលថ្មី

មានដំណឹងហើយ! តម្លៃទូរសព្ទប្រើឈីប Snapdragon 888 ដំបូងគេ លក់នៅខ្មែរ

  • 2021-01-05 02:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបប្រកាសចេញ​នៅចិន​កាល​ពី​ពេល​ថ្មីៗទូរសព្ទ Xiaomi Mi 11 ជាស្មាតហ្វូនដែល​បំពាក់បន្ទះឈីប Snapdragon 888 ដំបូងគេ។

Xiaomi Mi 11 មានអេក្រង់ទំហំ ៦,៨១អ៊ីញ ប្រភេទ AMOLED មាន refresh rate 120Hz និងប្រើសែនស័រស្គេនម្រាមដៃក្រោមអេក្រង់។

តាម​ប្រភព​ពីហាង Jet Black Store បាន​ធ្វើ​ការ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ Xiaomi Mi 11 នេះ​សម្រាប់​ទំហំ RAM8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ប្រមាណជា ៦៩៩ដុល្លារ និងទំហំ RAM12GB ទំហំផ្ទុក 256GB មាន​តម្លៃ​ប្រមាណជា ៧៩៩ដុល្លារ នឹង​មក​ខ្មែរនៅថ្ងៃទី ៦ ខែ មករា នេះ។

ចំពោះថាមពលថ្មមានទំហំ ៤៦០០mAh ទ្រទ្រង់ការសាកតាមខ្សែកម្លាំង 55W និងការសាកតាម Wireless 50W។ ស្មាតហ្វូននេះប្រើប្រព័ន្ធកាមេរ៉ា៣គ្រាប់ មានសែនស័រមេ 108MP, Telephoto 5MP និង Ultrawide 13MP៕

អត្ថបទ៖ ម៉េងងី

មតិយោបល់