• 2021-01-04 03:01:47
  • ព័ត៌មាន

ចេញហើយ! ម៉ូតូ Yamaha Exciter ឆ្នាំ២០២១ ធុងសាំងធំជាងមុន ហើយនេះតម្លៃវា!

  • 2021-01-04 03:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Yamaha Exciter ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយទទួលបានការអាប់ដេតជាច្រើន រួមទាំង ផ្នែកខាងក្រៅ, ម៉ាស៊ីន និង ចង្កឹះលេខ។

ម៉ូតូ Exciter ឆ្នាំ២០២១ នេះ នៅតែប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង កម្លាំង ១៥៥សេសេ ហើយប្រើប៊ិចសាំង EFI ជាមួយបច្ចេកវិទ្យា SOCH និង VVA។ វាដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ជំនួយដោយមុខងារ Slip and Assist Clutch។

ចំពោះការផ្លាស់ប្តូរធំបំផុតគឺតួខ្លួនផ្នែកខាងក្រៅរបស់វា ដោយលើកនេះ Yamaha បានប្រើរបាំងខ្លួនថ្មីទាំងអស់ ជាមួយនឹងចង្កៀងមុខ LED និងអំពូលបំភ្លឺពេលថ្ងៃ LED ខណៈស្តុបក្រោយក៏ត្រូវបានឌីហ្សាញថ្មីផងដែរ។ រឹតតែពិសេស Exciter ២០២១ ប្រើប្រាស់កុងទ័រឌីជីថលថ្មីទៀតផង។

លើសពីនេះទៅទៀត Exciter បានបំពាក់កែបថ្មី ឌីហ្សាញបែប ២ ថ្នាក់ ខណៈធុងសាំងក្រោមកែបឥឡូវនេះធំជាងមុន គឺ ចំណុះ ៥,៤លីត្រ ដោយពីមុនគឺត្រឹមតែ ៤,២លីត្រប៉ុណ្ណោះ។

សម្រាប់ទីផ្សារប្រទេសវៀតណាម ម៉ូតូ Yamaha Exciter ឆ្នាំ២០២១ ចែកចេញជា ៣ ម៉ូដែល គឺ GP Edition តម្លៃ ២ ១៨០ដុល្លារ, Premium Edition តម្លៃ ២ ១៦០ដុល្លារ និង Standard Edition តម្លៃ ២០ ៣០ដុល្លារ៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់