• 2021-01-04 02:56:27
  • ព័ត៌មាន

Xiaomi Mi 11 តម្លៃ ៦០០ដុល្លារ និង iPhone 12 តម្លៃ ៨០០ដុល្លារ តាមពិតមានថ្លៃដើមផលិតដូចគ្នា

  • 2021-01-04 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 11 ជាស្មាតហ្វូនកម្លាំងខ្លាំងទី១ត្រូវបានបំពាក់បន្ទះឈីប Snapdragon 888 ទើបប្រកាសចេញថ្មីៗនៅប្រទេសចិន។ វាមានអេក្រង់ទំហំ ៦,៨១អ៊ីញ ប្រភេទ AMOLED មាន refresh rate 120Hz និងប្រើសែនស័រស្គេនម្រាមដៃក្រោមអេក្រង់។

ស្មាតហ្វូននេះប្រើប្រព័ន្ធកាមេរ៉ា៣គ្រាប់ មានសែនស័រមេ 108MP, Telephoto 5MP និង Ultrawide 13MP។ ចំពោះថាមពលថ្មមានទំហំ ៤៦០០mAh ទ្រទ្រង់ការសាកតាមខ្សែកម្លាំង 55W និងការសាកតាម Wireless 50W។

ចំពោះ Xiaomi Mi 11 មានទំហំ RAM 8GB ទំហំផ្ទុក 128GB តម្លៃលក់នៅទីផ្សារចិនប្រមាណ ៦១២ដុល្លារ ចំណែកថ្លៃដើមផលិតរបស់វាមិនមានការបង្ហាញណាមួយនោះទេ ប៉ុន្ដែបើយោងទៅតាមនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Pan Jiutang តាមរយៈគេហទំព័រ Xiaomi Today បានបង្ហាញថាការប្រើប្រាស់វត្ថុធាតុដើមដើម្បីផលិតស្មាតហ្វូននេះ គឺមានតម្លៃប្រហាក់ប្រហែលនឹង តម្លៃផលិតរបស់ iPhone 12។

បើតាមរបាយការណ៍ពីការប៉ាន់ស្មានតម្លៃវត្ថុធាតុដើមក្នុងការផលិត iPhone 12 គឺប្រហែល ៣៧៣ ដុល្លារ ដោយមិនទាន់គិតបញ្ចូលពីការចំណាយលើការស្រាវជ្រាវ ការអភិវឌ្ឍន៍ ប្រាក់ខែ និងការធ្វើទីផ្សារនៅឡើយទេ ហើយ iPhone 12 នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ៨០០ដុល្លារ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់