• 2021-01-04 01:25:24
  • ព័ត៌មាន

ត្រឹមតែ៥នាទី លក់បានដល់ ៣៥ម៉ឺនគ្រឿង

  • 2021-01-04 01:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មុន​ Xiaomi បាន​បង្ហាញ​រូបរាង​ស្មាតហ្វូន Mi 11 ជា​ផ្លូវ​ការ ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​មាន​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប Snapdragon 888 របស់​ក្រុមហ៊ុន Qualcomm។

កាល​ពី​ថ្ងៃ​ទី​១​ ខែ​មករា ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​បើក​ការ​លក់​លើក​ដំបូង​ក្នុង​ប្រទេស​ចិន ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត។ Xiaomi អាច​លក់ Mi 11 បាន​ជាង ៣៥​ម៉ឺន​គ្រឿង ក្នុង​ពេល​ត្រឹម​តែ ៥​នាទី ដែល​គិត​ជា​ទឹក​ប្រាក់​គឺ​លើស​ពី ១,៥​ពាន់​លាន​យ័ន (ប្រមាណ​ ២៣០​លាន​ដុល្លារ)។

Mi 11 មាន​អេក្រង់ AMOLED ទំហំ ៦,៨១អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 2K និង​មាន Refresh Rate 120Hz។ វា​មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់​ដែល​កាមេរ៉ា​មេ​ទំហំ 108MP, កាមេរ៉ា Ultrawide ទំហំ 13M, កាមេរ៉ា Macro ទំហំ 5MP, កាមេរ៉ា Selfie ទំហំ 20MP និង​មាន​ជម្រើស​ RAM ទំហំ 8GB ឬ 12GB ជា​មួយ​អង្គ​ផ្ទុក 128GB ឬ 256GB។ ចំណុច​លេច​ធ្លោ​ដទៃ​ទៀត​គឺ​មាន​ថ្ម​ទំហំ 4600mAh, អាច​សាក​ថ្ម​កម្លាំង 55W និង​សាក​ដោយ​ឥត​ប្រើ​ខ្សែ​កម្លាំង 50W៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់