• 2020-12-31 08:49:14
  • ព័ត៌មាន

មិនគួរឱ្យជឿ! រ៉ូបូតទាំងពីរនេះរាំចាក់ក្បាច់មិនចាញ់មនុស្សឡើយ (វីដេអូ)

  • 2020-12-31 08:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atlas និង Spot គឺជារ៉ូបូតត្រូវបានផលិតដោយក្រុមហ៊ុន Boston Dynamics ដែលមានសមត្ថភាពអាចរាំបានយ៉ាងរស់រវើក ថែមទាំងចាក់ក្បាច់តាមចង្វាក់ភ្លេងមិនចាញ់មនុស្សឡើយ។ កាលពីឆ្នាំ២០១៨ រ៉ូបូត Spot ក៏អាចរាំបានផងដែរ គ្រាន់តែសកម្មរបស់វានៅពេលនោះ មិនទាន់ធ្វើបានប្រសើរដូចជាពេលនេះឡើយ គឺមានលក្ខណៈរឹងៗ។

រ៉ូបូតទាំងពីរនេះក្រៅពីអាចរាំ និងដើរបានយ៉ាងល្អ ពួកវាក៏អាចរត់ក្នុងល្បឿនលឿន ធ្វើលំហាត់ប្រាណ ដាំដូង លោតរំលោតវត្ថុ និងបើកទ្វាដែកបានថែមទៀតផង។

ទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាក៏ដោយចំពោះមនុស្សយន្ត Atlas គ្រាន់តែជាគម្រូស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្ដែមនុស្សយន្ត Spot វិញ គឺចាប់ផ្ដើមមានដាក់លក់នៅលើទីផ្សារហើយ ស្ថិតក្នុងតម្លៃ ៧៤ ៥០០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា Boston Dynamics ក្រុមហ៊ុនផ្នែកវិស្វកម្ម និងផលិតរ៉ូបូតរបស់សហរដ្ឋអាមេរិច ដោយបង្កើតឡើងតាំងពីក្នុង ឆ្នាំ១៩៩២ មកម៉្លេះ៕

ប្រភព៖ theverge ប្រែ​សម្រួល៖ កុសល

មតិយោបល់