• 2020-12-31 08:16:42
  • ហាងឆេងផលិតផល

ទូរសព្ទបត់ Galaxy Z Fold 2 តម្លៃថ្មីជិត២ពាន់ដុល្លារ ចុះមួយទឹកលក់ប៉ុន្មាន?

  • 2020-12-31 08:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Z Fold 2 ទូរសព្ទ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ដែល​មាន​លក់​នៅ​ខ្មែរ​កាល​ពី​ដើម​ខែ​កញ្ញា ២០២០ កន្លង​ទៅ ហាក់​មាន​ចំនួន​អ្នក​ចាប់​អារម្មណ៍​គួរសម។

ទូរសព្ទអេក្រង់បត់ Galaxy Z Fold 2 ដែល​បាន​ប្រកាស​ចេញ​កាល​ពីថ្ងៃ​ទី ៥ សីហា និង​មាន​លក់​នៅ​កម្ពុជា​ជា​មួយ​តម្លៃ​ប្រមានណជា ១ ៩៩៩ដុល្លារ។ ងាក​មក​បច្ចុប្បន្ន​វិញតាមប្រភពពីហា សុខ លី Galaxy Z Fold 2 នេះ មានលក់​មួយទឹក​តម្លៃខ្ទង់ ១ ៧០០ដុល្លារ។

Galaxy Z Fold2 មាន​អេក្រង់​ខាង​មុន​រហូត​ដល់ ៧.៦អុីញ ប្រភេទ Super AMOLED និង​មាន refresh rate ដល់ 120Hz ប្រើ​ប្រាស់​បន្ទះឈីប Snapdragon 865+ មាន RAM12GB អង្គផ្ទុកទិន្ន័យ 512GB ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android 10 និង​មាន​ថាមពលថ្ម ៤៥០០mAh។

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់