• 2020-12-31 08:03:53
  • ហាងឆេងផលិតផល

ចាំអីទៀត! ឆ្លងឆ្នាំហើយឆែកតម្លៃអាសង់ ២០២១ ទិញមួយគ្រឿងជិះទៅ

  • 2020-12-31 08:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអាសង់ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ប្រចាំ​សប្ដាហ៍​ពី​អ្នក​តាម​ដាន​តម្លៃ​នៅ​លើ​ទីផ្សារ​តាមហាង គ្រប់​គ្នា​អ៊ុត​មើល​ពេល​ណា​ធ្លាក់​ថ្លៃ​ពេញ​ណា​មក​ដល់​ស្តុក​ថ្មី​ទៀត​ចាំ​ទិញ។

មិន​ខុស​ពី​ស៊េរី​មុន​ៗ វានៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ ប្រើ​ចង្កឹះ​លេខ​ ៤ វគ្គដដែល ជាមួយនឹង​ជម្រើស​ពណ៌​ ៣ គឺ ខ្មៅ ក្រហម និង ស។

Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល​កំពុង​មានវត្តមាន​​លក់​នៅ​លើ​ទីផ្សារប្រទេសកម្ពុជា ជា​ច្រើន​ថ្ងៃហើយ។

សម្រាប់​អ្នក​ចង់​តាម​ដាន​តម្លៃ​អាសង់​ស៊េរី​ឆ្នាំ ២០២១ នេះតាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់​ថា នៅ​តែ​មាន​ភ្ញៀវ​មក​សួរ​នាំ​ជា​ហូរហែ ចំពោះ​តម្លៃ​វិញ​បច្ចុប្បន្ន​គឺ​ខ្ទង់ ២ ៥៥០ដុល្លារ (តម្លៃអាច​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង)។

ត្បិត​ថា​ម៉ូតូ Honda Dream ២០២១ ថ្មីនេះ ​មិន​មាន​ការ​កែ​ប្រែ​រូប​រាងនោះទេ ប៉ុន្តែ​ក្រុម​ហ៊ុនបាន​បញ្ចេញ​តែម​ថ្មី​មាន​លក្ខណៈ​ប្លែក និង​មាន​ឡូហ្គូអក្សរ Dream ពណ៌​មាស​ផុស​ចេញ​មក​ច្បាស់ៗ​តែម្តង។

អត្ថបទ៖ ម៉េងងី

មតិយោបល់