• 2020-12-31 07:07:27
  • ព័ត៌មាន

អ្នកកាន់ Galaxy Note 10 ចាប់ផ្ដើមឡើង Android 11 បានហើយ!

  • 2020-12-31 07:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​តេស្ត​អស់​រយៈពេល​២​ខែ​រួច​មក នា​ពេល​នេះ Samsung បាន​បញ្ចេញ​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​​​ Android ជំនាន់​ចុង​ក្រោយ​ដល់​ត្រកូល Galaxy Note 10 ជា​ផ្លូវ​ការ។

Galaxy Note 10 និង Note 10+ ឃើញ​ថា​ចាប់​ផ្ដើម​ទទួល​បាន​ការ​អាប់ដេត​ One UI 3.0 ដែល​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11។ ការ​អាប់ដេត​នេះ​ក៏​មាន​ពាំនាំ​នូវ​ការ​ប៉ះប៉ូវ​ចន្លោះ​ប្រហោង​ប្រចាំ​ខែ​ធ្នូ សម្រាប់​​ប្រព័ន្ធ​ប្រតិបត្តិការ Android ផង​ដែរ។

គេ​សង្កេត​ឃើញ​ថា​​ការ​អាប់ដេត One UI 3.0 កំពុង​បញ្ចេញ​ដល់ Galaxy Note 10​ នៅ​ប្រទេស​អាល្លឺម៉ង់ និង​ Galaxy Note 10+ នៅ​ប្រទេស​អាល្លឺម៉ង់, អេស្ប៉ាញ និង​​ស្វីស​ ដែល​រំពឹង​ថា​នឹង​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​ដទៃ​ទៀត​ជា​បន្ត​បន្ទាប់៕​

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

មតិយោបល់