• 2020-12-31 03:47:05
  • ព័ត៌មាន

៥ចំណុចលើស្មាតហ្វូនមិនគួរបន្តមាននៅ ឆ្នាំ២០២១

  • 2020-12-31 03:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០២០ជាឆ្នាំសំខាន់មួយសម្រាប់ឧស្សាហកម្មស្មាតហ្វូនប្រកួតប្រជែងគ្នា ដោយឃើញមានសេវាកម្ម 5G នៅលើស្មាតហ្វូនតម្លៃមធ្យម ច្រើនជាងនៅលើស្មាតហ្វូនកំពូលៗ និងស្មាតហ្វូនតម្លៃទាបផ្ទុកដោយសមត្ថភាពភាពខ្ពស់ៗជាដើម។ ទាំងនេះទើបជាអ្វីដែលអ្នកប្រើប្រាស់ជាច្រើនចង់បាន ហើយក្រុមហ៊ុនទាំងអស់នោះគួរបន្តដំណើរការផលិតបែបនេះបន្តទៀត និងបោះបង់គំនិតមួយចំនួនចេញ សម្រាប់ការស្មាតហ្វូននៅឆ្នាំ២០២១ ខាងមុខ មានដូចជា៖

១. ឈប់ដាក់ 5G នៅកន្ទុយឈ្មោះស្មាតហ្វូន

ការដាក់ឈ្មោះ 5G នៅលើស្មាតហ្វូនពីមុនគឺគួរឱ្យចាប់អារម្មណ៍មែន ប៉ុន្ដែ ឆ្នាំ២០២១ ប្រហែលមិនមែនជារឿងចាប់អារម្មណ៍ទៀតនោះទេ វានឹងជារឿងសាមញ្ញ ព្រោះសូម្បីស្មាតហ្វូនត្រឹម ៣០០ដុល្លារ ក៏មាន 5G ដែរ ដូចនេះទូរសព្ទកំពូលៗបើដាក់ឈ្មោះមាន 5G ទៀត វានឹងបន្ថយការចាប់អារម្មណ៍ទៅវិញ។

២. ឈប់ប្រើសារធាតុផ្លាស្ទិកលើស្មាតហ្វូនតម្លៃថ្លៃ

ស្មាតហ្វូនតម្លៃមធ្យមប្រើប្រាស់តួខ្លួនផ្លាស្ទិចជារឿងធម្មតានោះទេ ប៉ុន្ដែបើស្មាតហ្វូនតម្លៃថ្លៃខ្ទង់ ១០០០ ដុល្លារ ប្រើតួខ្លួនផ្លាស្ទិចនោះ វានឹងធ្វើឱ្យអ្នកប្រើអន់ចិត្តនឹងក្រុមហ៊ុនផលិតជាមិនខាន។

៣. មិនគួរបន្តប្រើសែនស័រកាមេរ៉ាគុណភាពទាប 2MP

លែន macro 2MP គឺស្ថិតក្នុងគុណភាពកម្រិតទាប ក្រុមហ៊ុនជាច្រើនគួរងាកមកអភិវឌ្ឍលែនដើម លែនទូលាយ ឬលែន macro ឱ្យមានគុណភាពខ្ពស់ជាជាងដាក់លែនច្រើន។

៤. ឈប់ផ្ដល់ឧបករណ៍សាកថ្មល្បឿនយឺត

ស្មាតហ្វូនបច្ចុប្បន្ននៅ ឆ្នាំ២០២០ អាចគាំទ្រការសាកថ្មល្បឿនលឿន ដោយមាន 20W 40W ឬដល់ 60W ជាដើម ដូចនេះបើក្រុមហ៊ុនជាច្រើននៅដាក់លក់ស្មាតហ្វូនជាមួយឧបករណ៍សាកថ្ម ល្បឿនទាបនៅ ឆ្នាំ២០២១ នោះវាជារឿងដែលអ្នកប្រើប្រាស់មិនចង់ឃើញនោះទេ។

៥. មិនសូវមានកំណែអាប់ឌែតប្រព័ន្ធដំណើរការ

នៅឆ្នាំ២០២០ យើងហាក់ឃើញមានពន្លឺល្អខ្លះ ដោយ Google ផ្ដល់កំណែអាប់ឌែតលើប្រព័ន្ធដំណើរការរយៈ ៣ឆ្នាំ ចំពោះស្មាតហ្វូន Pixel ហើយ Samsung ក៏ផ្ដល់កំណែអាប់ឌែត៣ឆ្នាំ ចំពោះស្មាតហ្វូនមួយចំនួនផងដែរ ដូចនេះអ្វីដែលអ្នកប្រើប្រាស់ចង់ឃើញនៅ ឆ្នាំ២០២១ គឺមានកំណែអាប់ឌែតកាន់តែច្រើន និងទូលំទូលាយដល់អ្នកប្រើប្រាស់បន្ថែមទៀត៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កុសល

មតិយោបល់