• 2020-12-30 07:41:27
  • ព័ត៌មាន

ដុំសាកកម្លាំង 55W របស់ Xiaomi លក់តម្លៃត្រឹម ១៥ដុល្លារ

  • 2020-12-30 07:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 11 បាន​បង្ហាញ​វត្តមាន​ជា​មួយ​ប្រអប់​វេច​ខ្ចប់​ថ្មី​ដែល​មាន​កម្រាស់​ស្ដើង​ជាង​មុន ដោយ​សារ​តែ​មិន​មាន​មក​ជា​មួយ​នូវ​ដុំ​សាក​ថ្ម​ដូច​មុនៗ​នោះ​ទេ។ យ៉ាងណាក្ដី​ Xiaomi បាន​ផ្ដល់​ជម្រើស​ដល់​អតិថិជន ដោយ​អាច​បន្ថែម​ដុំ​សាក​ 55W ​មួយ​ពី​ក្រៅ​ដោយ​មិន​គិត​ថ្លៃ។ មាន​ន័យ​ថា​ Mi 11 ដែល​មិន​មាន​ដុំ​សាក ឬ​​មាន​ដុំ​សាក​គឺ​មាន​តម្លៃ​ដូច​គ្នា។

ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ Xiaomi Mi 11 ក្រុមហ៊ុន​ក៏​បាន​​បញ្ចេញ​នូវ​ដុំ​សាក​​ប្រភេទ GaN កម្លាំង 55W ដែល​អាច​សាក​ថ្ម​ឲ្យ​ស្មាតហ្វូន​ជា​ច្រើន​ក្រៅ​តែ​ពី Xiaomi Mi 11។ ដុំ​សាក​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ជា​មួយ​តម្លៃ ៩៩​​យ័ន ដែល​ស្មើ​ប្រមាណ ១៥​ដុល្លារ។

ដុំ​សាក GaN បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​នូវ​ស៊ឺមីកុងឌុចទ័រ​​ហ្គាលីញ៉ូម​នីត្រាត (GaN) ដែល​អត្ថប្រយោជន៍​របស់​វា​គឺ​មិន​ងាយ​ឡើង​កម្ដៅ និង​អាច​កាត់​បន្ថយ​ទំហំ​ដុំ​សាក​បាន​មួយ​កម្រិត​ផង​ដែរ៕

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់