• 2020-12-30 07:01:47
  • ព័ត៌មាន

តិចមិនចេះយករូប Live ធ្វើជា Wallpaper លើ iPhone?

  • 2020-12-30 07:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដាក់តាំងរូបមានចលនា ឬ Live Wallpaper គឺចាប់ផ្ដើមមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 10 ពេល iPhone 7 Plus ប្រកាសចេញដំបូង។ ប៉ុន្ដែដោយសារ Apple មិនផ្ដល់រូប Live Wallpaper ឱ្យយើងច្រើននោះទេ ដូចនេះគឺមានតែថតថែម ហើយដាក់តាំងជា Wallpaper។

ដើម្បីដាក់ Live Wallpaper អ្នកត្រូវប្រើរូបដែលថតប្រើមុខងារ Live Photo។ Live Photo ជារូបមានចលនាខ្លីៗ ដែលអ្នកអាចជ្រើសរើសវាដាក់តាំងនៅផ្ទៃ Lock Screen មើលទៅប្លែកពីរូបធម្មតា។

របៀបដាក់ Live Wallpaper សូមបើកកម្មវិធី Photos > Albums > Live Photo បន្ទាប់មកជ្រើសរើសរូបណាមួយដែលអ្នកពេញចិត្តដាក់ជារូប Wallpaper រួចចុចលើប៊ូតុង មានសញ្ញាព្រួញឡើងលើ > Use as Wallpaper > set ការកំណត់គឺមាន៣ជម្រើស៖

  • Set Lock Screen កំណត់រូបភាពជា Wallpaper ត្រឹមផ្ទាំង Lock Screen
  • Set Home Screen កំណត់រូបភាពជា Wallpaper ត្រឹមផ្ទាំង Home Screen
  • Set Both កំណត់រូបភាពជា Wallpaper ទាំងលើ Lock Screen និង Home Screen

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖​​

ឬអាចចូលទៅកំណត់បានក្នុងកម្មវិធី Setting > Wallpaper > Create a New Wallpaper បន្ទាប់មកជ្រើសរើសអាល់ប៊ុម Live Photos និងធ្វើការកំណត់ដូចខាងលើជាការស្រេច។

គួរបញ្ជាក់ផងដែរថា មុខងារ Live Wallpaper នឹងមិនដំណើរការនៅលើ iPhone SE ជំនាន់ទី១ និងទី២ នោះទេ។

អត្ថបទ៖ កុសល

មតិយោបល់