• 2020-12-29 07:06:36
  • ហាងឆេងផលិតផល

ដឹងអត់! ឡាននិយមជិះនៅខ្មែរ COROLLA Altis ២០២០ មានលក់មួយទឹក តម្លៃប៉ុន្មាន?

  • 2020-12-29 07:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

COROLLA ​Altis ស៊េរីថ្មីឆ្នាំ ២០២០ ត្រូវបានរចនាកាន់​តែទំនើប ជាមួយរូបរាងថ្មីទាំងស្រុង​តូច​ច្រឡឹង​ បើ​បានឃើញ​ផ្ទាល់​កាន់​តែ​ពេញ​ចិត្ត។

ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា​ឆ្នាំ ២០១៤ រថយន្ត Corolla ទទួលបានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​លើ​គុណភាព​និង​ភាព​សន្សំសំចៃ។ សម្រាប់ COROLLA Altis ស៊េរី​ឆ្នាំ ២០២០ នេះ​បានចាប់​ផ្ដើមមាន​លក់​ដំបូង​នៅ​លើ​ទីផ្សារប្រទេស​កម្ពុជា​ជា​មួយ​តម្លៃប្រមាណជា ៤៧ ៧០០ ដុល្លារ។

លក្ខណៈពិសេស​មួយ​ចំនួន​របស់ COROLLA Altis នេះ​មានដូចជា រចនាថ្មីចង្កៀងមុខ ​ក្រោយ​ប្រភេទ LED ថាសកង់ទំហំ ​១៧អ៊ីញ កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង (AutoFold) ផ្លិត​ទឹក បញ្ជាបិទបើក​ដោយស្វ័យប្រវត្តិ​​។ តាម​ប្រភព​ពី​ការាស​លក់​ឡាន​មួយ​បាន​បង្ហើប​ប្រាប់ COROLLA Altis ស៊េរីថ្មីឆ្នាំ ២០២០ មាន​លក់​មួយ​ទឹក​តម្លៃ​ខ្ទង់ ៤ ២០០០ដុល្លារ​

កាន់​តែទំនើបជាងនេះ ផ្នែកខាងក្នុង ជាប្រភេទកៅអីស្បែក ប្រព័ន្ធកម្សាន្ត​ Touch Screen ទំហំ ៨ អ៊ីញ សោឆ្លាតវៃ (Smart Key)​ ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខ CVT 7 វគ្គ​ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​ស្វ័យ​ប្រវត្តិ EPB & Brake Hold។ ​​COROLLA Altis មាន​ជម្រើស​ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម៕

អត្ថបទ៖ ម៉េងងី

មតិយោបល់