• 2020-12-29 03:36:03
  • ព័ត៌មាន

តាមពិតឡាន អាចថតទិន្នន័យបានច្រើនលើសពីការស្មាន

  • 2020-12-29 03:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនតែទូរសព្ទនោះទេដែលតាមដានទិន្នន័យឯកជនភាពរបស់អ្នក សូម្បីតែរថយន្តក៏អាចដឹងទិន្នន័យជាច្រើនរបស់អ្នក មិនត្រឹមតែទីតាំងដែលអ្នកស្ថិតនៅ ដោយអាចឱ្យប៉ូលិសប្រើប្រាស់ជាភស្តុតាងក្នុងការស៊ើបអង្កេតរឿងក្ដីបាន។ នេះបើយោងបើយើងទៅតាមសារព័ត៌មាន NBC បានបង្ហាញ។

បច្ចុប្បន្នរថយន្តជំនាន់ថ្មី និងមុខងារនៅដំណើរការល្អ មានលទ្ធភាពអាចរក្សារទុកទិន្នន័យទីតាំងដែលអ្នកទៅដល់ ការធ្វើចរាចរណ៍ កត់ចំណាំពេលមានការបិទបើកទ្វារ និងអាចសូម្បីថតសំឡេងបានថែមទៀតផង។ ឧទារហណ៍សារព័ត៌មាន NBC បានបង្ហាញថា មានបុរសម្នាក់ឈ្មោះ Joshua Wessel ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្ម ដោយរថយន្តដឹកទំនិញរបស់ជនរងគ្រោះបានថតសំឡេងជាភស្តុតាង។

មិនត្រឹមតែប៉ុណ្ណោះ ដូចជាកម្មវិធី Berla នៅក្នុងរថយន្តជាដើម គឺវាអាចតាមដានដឹងពីអត្តសញ្ញាណផ្ទាល់របស់ Bluetooth, Wi-Fi, ការហៅទូរសព្ទចេញចូល បញ្ជីឈ្មោះលេខទូរសព្ទ សារផ្សេងៗ នៅពេលអ្នកមានការតភ្ជាប់ស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចដទៃ ដើម្បីដំណើរការមុខងារកម្សាន្តផ្សេងៗនៅក្នុងរថយន្ត។ ប៉ុន្ដែទិន្នន័យទាំងនោះមិនត្រូវបានអានទាំងអស់ដោយប្រព័ន្ធនោះទេ មានខ្លះជាការរក្សាទុកទិន្នន័យឱ្យដឹងថាមានឧបករណ៍បានភ្ជាប់ទៅរថយន្តប៉ុណ្ណោះ។ វាក៏អាចដឹងដែរ ថាទ្វារឡានណាមួយត្រូវបានបើកបិទ និងរក្សាទុកទីតាំងនៅពេលនោះ តាមរយៈ GPS មានភ្ជាប់នៅរថយន្ត។

ចំណែកការតាមដានពីរថយន្ត មិនចាំបាច់ដល់ករណីឧក្រិដ្ឋកម្ម ទើបប៉ូលីសអាចតាមដានបាននោះទេ ដូចជាយោងទៅតាមព័ត៌មានមួយរបស់ NBC គឺបុរសជនជាតិអូស្ត្រាលីម្នាក់តាមដានអតីតមិត្តស្រីរបស់ខ្លួន ដោយប្រើកម្មវិធីចាប់យកទិន្នន័យផ្ទាល់ៗ (live data) ក្នុងរថយន្ត Land Rover របស់នាង។ មិនត្រឹមតែដឹងពីទិន្នន័យ គេក៏អាចបញ្ជារផ្នែកខ្លះនៃរថយន្ត ដោយកំណត់បង្អួចឡាចបិទបើកបានថែមទៀតផង។

ដូចនេះ បច្ចេកវិទ្យាកាន់តែទំនើប ទិន្នន័យដែលយើងបានប្រើប្រាស់លើឧបករណ៍អេឡិចត្រូនិចកាន់តែច្រើន ហើយការចែករំលែក និងភ្ជាប់ឧបករណ៍របស់អ្នកទៅឧបករណ៍ដទៃទៀត គប្បីមានការពិនិត្យឱ្យបានច្បាស់លាស់អំពីទិន្នន័យឯកជនភាពរបស់អ្នក៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ កុសល

មតិយោបល់