- 2020-12-28 04:08:55
- ព័ត៌មាន
មានបច្ចេកវិទ្យា EyeSight របស់ Subaru ការបើកបរកាន់តែមានទំនុកចិត្ត
- 2020-12-28 04:08:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានបច្ចេកវិទ្យា EyeSight របស់ Subaru ការបើកបរកាន់តែមានទំនុកចិត្ត
ចន្លោះមិនឃើញ
EyeSight គឺជាបច្ចេកវិទ្យាពិសេសមួយបង្កើតឡើងដោយក្រុមហ៊ុនរថយន្តជប៉ុន Subaru ក្នុងគោលបំណងផ្ដល់ជាជំនួយការដល់អ្នកបើកបរ ជួយអ្នកបើកបរធ្វើការសម្រេចចិត្តដើម្បីផ្ដល់ជូននូវការបើកបរដែលមានសុវត្ថិភាពខ្ពស់ជាងមុន រួមទាំងជួយកាត់បន្ថយភាពនឿយហត់របស់អ្នកបើកបរបានទៀតផង។
បច្ចេកវិទ្យា EyeSight របស់ Subaru មានបញ្ចូលមុខងារពិសេសដូចជា Pre-Collison Braking, Adaptive Cruise Control, Pre-Collison Throttle Management, Lane Departure Warning, Lane Sway Warning និង Lead Vehicle Alert ផងដែរ។
មុខងារពិសេសទាំង ៦ ខាងលើសុទ្ធតែអាចផ្ដល់ជាជំនួយការដ៏វៃឆ្លាតដល់អ្នកបើកបរ។ ជាក់ស្ដែងដូចជា Lead Vehicle Alert គឺល្អបំផុតសម្រាប់អ្នកដែលនិយមសម្លឹងមើលអេក្រង់ទូរសព្ទពេលឈប់រង់ចាំភ្លើងស្តុបរយៈពេលយូរ ជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង។ មុខងារ Lead Vehicle Alert នឹងផ្ដល់ជាសញ្ញាដល់អ្នក ឲ្យងាកចេញពីអេក្រង់ទូរសព្ទ ដើម្បីបន្តដំណើរទៅមុខ តាមរយៈការបញ្ចេញជាសំឡេង និងភ្លើងសញ្ញា។
ដោយឡែកសម្រាប់មុខងារ Pre-Collison Throttle Management វិញ ឧទាហរណ៍ថាអ្នកបើកបរមិនបានប្ដូរដាក់លេខ R ប៉ុន្តែនៅប្រើលេខ D ពេលចង់ថយរថយន្តចេញពីកន្លែងណាមួយ ហើយនៅខាងមុខរថយន្តមានឧបសគ្គ (ដូចជាជញ្ជាំង) នោះមុខងារ Pre-Collison Throttle Management នឹងបញ្ចេញសំឡេង, បង្ហាញភ្លើងសញ្ញាឡើង រួចកាត់ផ្តាច់កម្លាំងម៉ាស៊ីន មិនឲ្យរថយន្តបើកទៅមុខបាននោះឡើយ ដែលបែបនេះគឺជួយបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុបានយ៉ាងវៃឆ្លាត។
ចំណែកមុខងារ Pre-Collison Braking ក៏ជាមុខងារបញ្ចៀសគ្រោះថ្នាក់ដ៏វៃឆ្លាតមួយដែរ។ ប្រសិនបើអ្នកបម្រុងនឹងបើកប៉ះអ្វីម្យ៉ាងដូចជារថយន្ត ឬអ្នកថ្មើរជើងដែលស្ថិតនៅចំពីមុខរថយន្ត ហើយអ្នកមិនមានបញ្ចេញសកម្មភាពអ្វីក្នុងការបញ្ចៀសគ្រោះថ្នាក់ នោះរថយន្តនឹងធ្វើការជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិតែម្ដង។
សរុបមកបច្ចេកវិទ្យា EyeSight គឺជាបច្ចេកវិទ្យាដ៏វៃឆ្លាតបំផុតមួយ ដែលនឹងជួយឲ្យអ្នកបើកបរមានទំនុកចិត្តកាន់តែខ្លាំងលើការបើកបរប្រចាំថ្ងៃរបស់ពួកគេ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់សាកល្បងបច្ចេកវិទ្យា EyeSight របស់ Subaru ដោយផ្ទាល់ លោកអ្នកអាចធ្វើការកក់ការបើកបរសាកល្បងដោយឥតគិតថ្លៃ ដោយទំនាក់ទំនងទៅកាន់ក្រុមការងារ Subaru តាមរយៈលេខទូរសព្ទ 023 994 628 ឬអញ្ជើញទៅកាន់ Showroom របស់ក្រុមហ៊ុន Subaru ដែលមានទីតាំងនៅអគារលេខ 175 - 179 មហាវិថីសហព័ន្ធរុស្ស៊ី ឬ Facebook ផ្លូវការ Subaru Asia៕