• 2020-12-28 03:32:17
  • ព័ត៌មាន

ចាប់ពីឆ្នាំ ២០២២ នឹងរកទិញ Land Cruiser នៅអាមេរិកលែងបាន

  • 2020-12-28 03:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​វិបសាយ​រថយន្ត Road & Track បាន​ឲ្យ​ដឹង​ថា​ ២០២១ នឹង​ជា​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​រថយន្ត​ Toyota Land Cruiser នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

Toyota បាន​និយាយ​ថា ៖ "Toyota Land Cruiser គឺ​ជា​ឈ្មោះ​ដ៏​ល្បីល្បាញ​មួយ​ជាង ៦០​ឆ្នាំ​មក​ហើយ។ ត្បិត​ថា​វា​នឹង​ត្រូវ​ឈប់​លក់​​ក្រោយ​​ពី​ស៊េរី​ឆ្នាំ ២០២១ ក៏​យើង​នៅ​តែ​​មិន​បោះបង់​​ចោល​​ការ​លក់​​​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ ហើយ​នឹង​បន្ត​ស្រាវជ្រាវ​ផលិតផល​ថ្មីៗ​ដែល​មាន​ផ្សារ​ភ្ជាប់​ជា​មួយ​ប្រវត្តិសាស្ត្រ​ Off-Road ​ដ៏​សម្បូរ​បែប​របស់ Land Cruiser ផង​ដែរ។​”

​គួរ​ដឹង​ថា​វិបសាយ Car and Driver ដែល​ទទួល​បាន​ដំណឹង​ពី​ប្រភព​កំបាំង​មុខ​បាន​អះអាង​ដែរ​ថា​ Toyota នឹង​នាំ​យក​រថយន្ត​ Land Cruiser ​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ ជា​មួយ​រថយន្ត​ជំនាន់​ថ្មី​ដែល​មាន​ភាព​ប្រណីត​ភាព និង​ទាន់​សម័យ​ជាង​មុន។ យ៉ាងណាក្ដី​គេ​មិន​ដឹង​ព័ត៌មាន​ច្រើន​បន្ថែម​លើស​ពី​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់