• 2020-12-24 07:55:43
  • ព័ត៌មាន

ចំណេញ​ណាស់​! ​កម្មវិធី​នេះ​​ផ្តល់​ជូន​​ឱកាស​រៀន​ថ្នាក់ Diploma English មិន​គិតថ្លៃ ១ខែពេញ​

  • 2020-12-24 07:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុម​ការងារ​​កម្មវិធី ​E-School Cambodia ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Cellcard ​ផ្តល់​ជូន​នូវ​សេវាកម្ម​សិក្សា​តាម​អនឡាញ​មិន​គិតថ្លៃ ១ខែពេញ​ក្នុង​គោលបំណង​​អបអរសាទរ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ​ដែល​ជា​ ថ្ងៃ​បុណ្យណូអែល​ ។

កម្មវិធី ​E-School Cambodia

​​សិស្សានុសិស្ស​ ​ឬ​​អ្នក​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ E-School Cambodia ​នៅ​លើ​ទូរសព្ទ​ដៃ ​គ្រាន់​តែ​ចូលកាន់​​កម្មវិធី រួច​​​វាយ​លេខ​គូប៉ុង​របស់​សែលកាត​​ចូល​ទៅ ​​កម្មវិធី​នឹង​ផ្តល់​ជូន​​ថ្នាក់​ឌីប្លូម​អង់គ្លេស​ ​រួម​ទាំង​សៀវភៅ​១៤ក្បាល​ដែល​អាច​រៀន​ដោយ​​ឥត​គិត​ថ្លៃ​រយៈពេល ១ខែ​ (ចាប់​ពី​នេះ​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ ២០២១)។​ ​​ ​ដូច្នេះ​បើ​អ្នក​មាន​​អារម្មណ៍​អផ្សុក​ ​អាច​ចំណាយ​ពេល​វេលា​របស់​អ្នក​នៅ​ក្នុង​នោះ​ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​រីករាយ ​ជា​ជាង​នៅ​ក្រៀមក្រំ​ក្នុង​ថ្ងៃ​ពិសេស​នេះ​។​

ជម្រាប​ជូន​ផង​ដែរ​ថា​ ​កម្មវិធី​ ​e-School Cambodia​ ​នៅ​លើ​ទូរសព្ទ​ដៃ​ ​មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ឡើង​ដល់ ​ចំនួន ១​ លាន​នាក់​រួច​មក​ហើយ។ ​ក្នុង​នោះ​មុខ​វិជ្ជា​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ជាង ២០០ ថ្នាក់​ដែល​មាន​ចំនួន​ច្រើន​ជាង ២ មុឺន​វីដេអូនៅ​លើ​កម្មវិធី​​មួយ​នេះ។ ចុច​ដោន​ឡូត​នៅ​ទីនេះ App Store | Play Store

អត្ថបទ៖ រក្សា

មតិយោបល់