• 2020-12-24 02:35:37
  • ព័ត៌មាន

ខ្មែរម្នាក់បង្ហាញទិដ្ឋភាពហាងលក់ឡាននៅអាមេរិកមួយៗធំមិនចាញ់តារាងបាល់ទាត់ (មានវីដេអូ)

  • 2020-12-24 02:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​បាន​ដឹង​ហើយ​ថា​ទីផ្សារ​រថយន្ត​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​គឺ​បាន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ពិសេស​ប្រភេទ​រថយន្ត​មួយទឹក។ ​តែ​បើ​មើល​ទៅ​ការ​ប្រើ​ប្រាស់​រថយន្ត​របស់​ប្រជា​ជន​អាមេរិក​វិញ​ តែង​តែ​ធ្វើ​ការ​ការ​ប្តូរ​ស៊េរី​នៅ​ពេល​រថយន្ត​ទាំង​នោះ​ប្រើ​ប្រាស់​យូរ​ឆ្នាំ ឬ​ច្រើន​គីឡូ​ជា​ដើម។ តែ​គ្រប់គ្នា​ប្រហែល​ជា​ប្លែក​ភ្នែក​នៅ​ពេល​ដែល​បាន​ឃើញ​ពី​ហាង​រថយន្ត​នៅ​អាមេរិក។

រូបតំណាង

តាមរយៈ​វីដេអូ​របស់​បុរស​ម្នាក់ដែល​មានគណនី YouTube ​ឈ្មោះ Danny Yem ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ខ្មែរ បាន​ថត​បង្ហាញ​ពី​ហាង​លក់​រថយន្ត​ថ្មី​នៅក្នុងរដ្ឋមួយ នៅ​អាមេរិក​ដែល​ហាង​មួយ​ៗ​មាន​ទំហំ​ធំ និង​តាំង​រថយន្ត​ជា​ច្រើន​ដែល​សុទ្ធ​សឹង​ជា​ម៉ាក់​រថយន្ត​ល្បី​ៗ​នៅ​លើ​ពិភព​លោក។

តាមរយៈ​វីដេអូ​ជាង ៣០នាទី​មាន​បង្ហាញ​ពី​ហាង​ជា​ច្រើន​ដែល​មាន​លក់​រថយន្ត​ម៉ាក់​ល្បី​ៗ​​ដូច​ជា Jeep, Ford, Chevrolet, Honda, Hyundai, BMW, Audi,Toyota,RAM,GMC……..និង​មានម៉ាក់​​រថយន្ត​ជា​ច្រើន​ទៀត ក្នុង​នោះ​ការ​តាំង​បង្ហាញ​លក់​ក៏​មាន​ដាក់​តម្លៃ​​​ពី​ឡាន​និមួយៗ​ផង​ដែរ។

​​ចង់​ដឹង​ច្បាស់​ថា​ប្លែក​ភ្នែក​ប៉ុណ្ណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​

អត្ថបទ៖ ម៉េងងី

មតិយោបល់