• 2020-12-22 01:48:15
  • ព័ត៌មាន

៣ ចំណុចខុសគ្នារវាង ម៉ូតូ Honda ADV 150 ឆ្នាំ២០២០ និង ២០២១ (វីដេអូ)

  • 2020-12-22 01:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួន និងចេញលក់ជាផ្លូវការ នៅលើទីផ្សារប្រទេសកម្ពុជាយើង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

តាម​ប្រភព​ពី​ហាង​មួយ​នៅ​ភ្នំពេញ​បាន​បង្ហើប​ថា ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២១ មានតម្លៃខ្ទង់ ៤ ២៥០ដុល្លារ ជាតម្លៃចេញពីក្រុមហ៊ុន មានការធានាត្រឹមត្រូវ ១ឆ្នាំ ឬ ១២ ០០០គីឡូម៉ែត្រ។

ដោយឡែក បើយើងធ្វើការប្រៀបធៀបរវាង ADV 150 ឆ្នាំ ២០២១ និង ឆ្នាំ ២០២០ វិញ ឃើញថាមិនមានកន្លែងខុសគ្នាអ្វីច្រើនឡើយ ពោលមានតែ ៣ ចំណុចប៉ុណ្ណោះគឺ៖

១) ខ្នង/កាំកង់ ៖ ២០២០ ប្រើពណ៌ខ្មៅ ឯ ២០២១ ប្រើពណ៌មាស

២) ឡូហ្គូ ៖ ២០២០ ប្រើក្រូមពណ៌ទឹកប្រាក់ ឯ ២០២១ ប្រើក្រូមពណ៌មាស

៣) ហាយឡាយពណ៌ ៖ ២០២០ ប្រើហាយឡាយពណ៌ទឹកប្រាក់ ឯ ២០២១ ប្រើហាយឡាយពណ៌ខ្មៅរលោង

សូមបញ្ជាក់ថា វាជាការប្រៀបធៀបរវាងម៉ូតូ ADV 150 ពណ៌ខ្មៅដូចគ្នា

ម៉ូតូនេះមាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​នឹង​ Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់