- 2020-12-19 11:33:41
- ព័ត៌មាន
អស់បារម្ភ! មកដឹងវិធីសាស្ត្រចំនួន ៣ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook!
- 2020-12-19 11:33:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភ! មកដឹងវិធីសាស្ត្រចំនួន ៣ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook!
ចន្លោះមិនឃើញ
បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរកម្មវិធីបណ្តាញទំនាក់ទំនងសង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។ ក្រឡេកមកមើល Facebook ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់ដោយបងប្អូនពលរដ្ឋកម្ពុជាប្រមាណ ៧,៨លានគណនី ដើម្បីភ្ជាប់ទំនាក់ទំនង បញ្ជូនព័ត៌មាន និងកំសាន្តផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីបណ្តាញទំនាក់ទំនងសង្គមនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទ។
កន្លងមកមានករណីជ្រៀតចូល ឬលួចយកគណនី Facebook ដោយសារការកំណត់សុវត្ថិភាពពុំទាន់គ្រប់ជ្រុងជ្រោយ (បទដ្ឋាន)។ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម៖
១. ការដំឡើងលេខសម្ងាត់ពិបាក (Complex Password)
២. ការដំឡើង 2FA (Two-Factor Authentication)
2FA គឺជាជម្រើសសម្រាប់ការពារគណនីពីការលួចប្រើប្រាស់ដោយខុសច្បាប់ ទោះបីជាមានលេខសម្ងាត់ គណនី Facebook ក៏តម្រូវឲ្យធ្វើការផ្ទៀងផ្ទាត់តាមរយៈឧបករណ៍ Token ឬសារ SMS ឬកម្មវិធី Generate Code (ឧទាហរណ៍ Google Authenticator)។ ជម្រើសនេះនឹងជួយបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នក ពិសេសបើអ្នកកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេក (Facebook Page) ផ្សេងៗ។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីដូចខាងក្រោម៖
៣. ការកំណត់ឯកជនភាព (Privacy Settings)
ឯកជនភាពគឺជាការការពារព័ត៌មានរបស់គណនី អ្នកអាចធ្វើការកំណត់ឯកជនភាព ដូចខាងក្រោម៖
ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ