• 2020-12-18 08:28:43
  • ព័ត៌មាន

អបអរសាទរ! ​"E-School Cambodia" រៀន​គ្រប់​កន្លែង​លើ​​ទូរសព្ទ​ដៃ​​ មាន​អ្នក​ប្រើ​ដល់១​លាន​នាក់​

  • 2020-12-18 08:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ ​e-School Cambodia​ ​នៅ​លើ​ទូរសព្ទ​ដៃ​ ​មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ឡើង​ដល់ ​ចំនួន ១​ លាន​នាក់​រួច​មក​ហើយ។ ​ក្នុង​នោះ​មុខ​វិជ្ជា​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ជាង ២០០ ថ្នាក់​ដែល​មាន​ចំនួន​ច្រើន​ជាង ២មុឺន​វីដេអូនៅ​លើ​កម្មវិធី​ដ៏​ពេញ​និយម​មួយ​នេះ​។

e-School Cambodia​ ​នៅ​លើ​ទូរសព្ទ​ដៃមាន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ដល់១លាននាក់

កម្មវិធី​នេះ មាន​វីដេអូ​បង្រៀន​ផ្ទាល់​តាំង​ពី​ថ្នាក់មតេយ្យ ដល់ថ្នាក់​ទី​ ១២ មាន​ថ្នាក់​ភាសាផ្សេងៗ និង​ថ្នាក់​បំប៉ន​ជំនាញ​ជា​ច្រើន​ផ្សេង​ទៀត។ ដូចនេះ ​​មិន​ថា​អ្នកកំពុងស្ថិតនៅទីណា ឬក៏ពេលវេលាណានោះទេ តាម​រយៈ​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​នេះ​ ​អ្នក​អាច​ធ្វើការ​អភិវឌ្ឍន៍​នូវ​ចំណេះដឹង​របស់​ខ្លួន​បាន​ជា​រៀង​រាល់​ថ្ងៃ។

​ជម្រាប​ជូន​ផង​ដែរ​ថា E-school cambodia គឺ​ជា​ទម្រង់​សាលា​រៀនអន​ឡាញ​ដ៏​ថ្មី​សន្លាង​​​មួយ​ ​ដែល​មានជម្រើស​អាច​ដោនឡូត​បាន​លើ​កម្មវិធី​ទូរសព្ទ​ដៃ ​ថែម​ទៀត​ផង ​សម្រាប់​សិស្ស​​រៀន​គួរ​ត្រៀម​ប្រលង​បាក់ឌុប ​និង​សាធារណជន​ទូទៅ​ដែល​ចង់​សិក្សា​ភាសា​ឬ​ពង្រឹង​សមត្ថភាព​បន្ថែម​។ សម្រាប់​វីដេអូ​ពេញ​មាន​តែ​នៅ​ក្នុង​កម្មវិធី​ E-School Cambodia ប៉ុណ្ណោះ។

ចុច​ដោន​ឡូត​នៅ​ទីនេះ App Store | Play Store

មតិយោបល់