• 2020-12-17 02:08:36
  • ហាងឆេងផលិតផល

មិនទាន់ចេញស៊េរីថ្មីតែ Nex និង Let's 2020 កំពុងលក់តាមហាងដឹងតម្លៃប៉ុន្មានអត់?

  • 2020-12-17 02:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ប្រើ​លេខ​អូតូ ២​ម៉ូដែល​ របស់ Suzuki ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​យុវវ័យ មិន​ចាប់​ស៊េរី​ផ្សេងៗ​លក់នៅ​ខ្មែរ​គឺ Suzuki Nex និង Let's។

Suzuki Nex និង Let's ស៊េរី​ឆ្នាំ ២០២០ ​ដែរ​បាន​បំពាក់​ឧបករណ៍​ផ្ដាច់​សាំង​ដោយ​ស្វ័យប្រវត្តិ ហៅថា Fuel-Cut Sensor ការ​ពារ​នៅ​​ពេល​មាន​គ្រោះ​ថ្នាក់ និង​មាន​តែ​នៅ​លើ​ម៉ូតូ​ប្រភេទ​នេះ​ប៉ុណ្ណោះ។ ចំណុចពិសេសមួយទៀតគឺសន្ទះ​សោ​ថ្មី​បាន​បំពាក់​សម្រាប់​ម៉ូដែល​ថ្មី​ទាំង​ពី​នេះ និង​អាច​ពន្លត់​ម៉ាស៊ីន និង​អាច​បើក​កែប​បាន​ដោយ​សន្ទះ Shutter Key នេះ។

លើសពីនេះក៏វាមានមុខងារ ​Inter-Lock ការ​ពារ​នៅ​ពេល​អ្នក​បញ្ជា​ម៉ូតូ​ច្រឡំ​ដៃ​ម៉ូលហ្គា។ ចំណុច​ថ្មី​ដែល​មាន​នៅ​លើ Nex និង Let's ស៊េរី​ថ្មី​បន្ថែម​ទៀត​នេះ​គឺ កុងទ័រ​ល្បឿន ចង្កៀង​មុខ គំ​រប​ស៊ីមាំង ស្បែក​កែប​ថ្មី ផ្លាក​ក​ប្រភេទ 3D។ Suzuki ក៏​បាន​អភិវឌ្ឍន៍​​ពណ៌​ថ្មី​ទៅ Nex គឺ Matte Gold ដែល​មាន​លក្ខណៈ​ភ្លឺ​រលោង​ជាង​ស៊េរី​មុនៗ។

បច្ចុប្បន្ន​មាន​ទាន់​មាន​ដំណឹង​ណា​មួយ​​ពី Suzuki Nex និង Let's ស៊េរី​ថ្មី​នឹង​មាន​វត្តមាន​នៅ​ខ្មែរ​នៅ​ថ្ងៃ​ណា​ឡើយ តែ​សម្រាប់​ស៊េរី​ឆ្នាំ ២០២០ នៅ​​តាម​ហាង​កំពុង​លក់ Suzuki Nex ថ្មីឆ្នាំ ២០២០ មាន​តម្លៃ​ខ្ទង់ ១ ៦៥០ដុល្លារ និង Suzuki Let’s ថ្មីឆ្នាំ ២០២០ មាន​តម្លៃ​ខ្ទង់ ១ ៩៥០ដុល្លារ (តម្លៃអាច​ខុសគ្នា​តិចតួច​នៅ​តាម​ហាង)។

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់