• 2020-12-16 04:52:45
  • ព័ត៌មាន

មានលុយ៦ម៉ឺនដុល្លារ មិនគួររំលង SUV នេះឡើយ ខ្លាំងទាំងផ្លូវលាត និង Off-road (វីដេអូ)

  • 2020-12-16 04:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mitsubishi Pajero Sport បានផ្លាស់ប្ដូររូបរាងទាំងស្រុងម្ដងហើយ កាលពីឆ្នាំ ២០១៦ ហើយមកដល់ឆ្នាំ ២០២០ នេះ វាក៏បានធ្វើការផ្លាស់ប្ដូរមួយចំនួនទៀតបើប្រៀបនឹងឆ្នាំមុន។

Pajero Sport នេះមិនត្រឹមតែជារថយន្តប្រើការបានទាំងក្នុងក្រុង និងសម្រាប់បើក Off-road នោះទេ តែវាក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។ SUV កៅអី ៣ជួរដែលមានរូបរាងហំនេះ មានការឌីហ្សាញអំពូលបំភ្លឺពេលថ្ងៃ ក៏ដូចជាចង្កៀងមុខ ប្រើប្រាស់ LED ទាំងស្រុង។ មិនតែប៉ុណ្ណោះ អំពូលកាត់អ័ព្ទរបស់វាត្រូវ Mitsubishi ឲ្យឈ្មោះថា Active Cornering Light នឹងភ្លឺឡើងពេលដែលយើងកាច់ចង្កូតបត់ទៅទិសខាងនោះ។ បន្ថែមពីនេះវាក៏មានសេនស័រ ៤ គ្រាប់ខាងមុខ ៤ គ្រាប់ខាងក្រោយផងដែរ។

ចូលមកដល់ផ្នែកខាងក្នុង វាប្រើប្រាស់ពូកស្បែកដែលមិនសូវមានក្រឡា និងរលោង ហើយនៅលើដៃចង្កូតវិញមានប៊ូតុងច្រើនអាចបញ្ជាលើកុងទ័ររថយន្ត ក៏ដូចជាប្រព័ន្ធកម្សាន្ត និងប្រព័ន្ធចម្រៀង។ ចំណុចពិសេសមួយចំនួនទៀតមានដូចជា ប៊ូតុង Start/Stop, កុងទ័រឌីជីថលទំហំ ៨អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ, អាចភ្ជាប់ជាមួយ Apple Car Play និង Android Auto ជាដើម។

រថយន្ត Mitsubishi Pajero Sport នេះ ប្រើម៉ាស៊ីនប្រភេទ MIVEC ជាម៉ាស៊ីនម៉ាស៊ូត ទំហំ ២,៤លីត្រ អាចផ្ដល់កម្លាំង ១៨១សេះ។ ចំពោះកម្រិតស៊ីប្រេងវិញគឺខ្ទង់ ៨-៩លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះប្រព័ន្ធសុត្ថិភាពវិញមានដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD និង Brake Assist។ បន្ថែមពីនេះវាក៏មានមុខងារ Blindspot Warning, Lane Change Assist, Rear Cross Traffic Alert, Hill Start Assist, Hill Decent Control, ASTC, Ultrasonic Mitigation System និងពោងសុវត្ថិភាព ៧។

ពាក់ព័ន្ធនឹងតម្លៃលក់នៅលើទីផ្សារកម្ពុជា និងចំណុចពិសេសលម្អិតជាច្រើនទៀត សូមទស្សនាវីដេអូខាងក្រោម៖

សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត អាចទំនាក់ទំនងតាម​ ៖

  • លេខទូរសព្ទ 010 999 892 និង 011 999 892 សម្រាប់សាខាភ្នំពេញ

  • លេខទូរសព្ទ 010 999 676 សម្រាប់សាខាខេត្តសៀមរាប

  • លេខទូរសព្ទ 010 999 815 សម្រាប់សាខាខេត្តបាត់ដំបង

  • ឬទំព័រ Facebook Mitsubishi Motors Cambodia

មតិយោបល់