• 2020-12-16 03:20:21
  • ព័ត៌មាន

iOS ជំនាន់ចាស់កំពុងប្រឈមនឹង Hacker អាច Hack តាម Wi-Fi បានផុយ (មានវីដេអូ)

  • 2020-12-16 03:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ លោក Ian Beer ជា White-Hat Hacker បានបង្ហាញពីចន្លោះប្រហោងមួយនៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីជំនាន់ 13.3.1 ចុះក្រោម ដែល​អាច​ឱ្យ Hacker ជ្រៀតចូលក្នុងទ iPhone បានតាមរយៈការភ្ជាប់ទៅកាន់ Wi-Fi។

ការជ្រៀតចូលរបស់ Hacker គឺពួកគេអាចចូលមើលគ្រប់រូបថតរបស់អ្នក អានរាល់អ៊ីមែលផ្សេងៗ ចម្លងសារឯកជនរបស់អ្នកប្រើប្រាស់ និងអាចដឹងពីអ្វីដែលអ្នកកំពុងប្រើទូរសព្ទភ្លាមៗតែម្ដង ឬអាចបញ្ជាឲ្យបិទបើកម៉ាស៊ីនទូរសព្ទបានថែមទៀតផង។ ហើយខាងក្រោមនេះជាអ្វីដែលលោក Ian Beer បានសាកល្បង Hack តាមរយៈ Wi-Fi។

ដូចនេះដំណោះស្រាយចំពោះម្ចាស់ iPhone គឺអ្នកគួរអាប់ឌែតប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូនទៅជំនាន់ចុងក្រោយបំផុត បើអ្នកកំពុងប្រើប្រព័ន្ធប្រតិបត្តិការ iOS 13.3.1។ មួយវិញទៀតគួរជៀសវាងការប្រើប្រាស់ Wi-Fi នៅទីសាធារណៈ ព្រោះយើងពិតជាមិនបានដឹងឡើយថាអ្នកកំពុងប្រើ Wi-Fi ជាមួយយើងនោះ មួយណា Hacker ពិតប្រាកដ។

គួរ​បញ្ជាក់​ផង​ដែរ​ថា White-Hat Hacker គឺជា Hacker មានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងជាអ្នកស្វែងរកចំណុចខ្សោយផ្សេងៗនៃប្រព័ន្ធដំណើរការណាមួយ៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ កុសល

មតិយោបល់