• 2020-12-16 02:51:32
  • ព័ត៌មាន

សូមប្រយ័ត្ន! ពី Hacker ដែលយកឈ្មោះថ្នាក់ដឹកនាំ មកក្លែងបន្លំក្នុងTelegram

  • 2020-12-16 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ជូន​ដំណឹង​ពី​ការ​វាយ​ប្រហារ​​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) បាន​នឹង​កំពុង​កើត​មាន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ Hacker បាន​ធ្វើ​ការ​វាយប្រហារ​ក្រោម​ទម្រង់​​ជា​ការ​ក្លែង​បន្លំ​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ក្នុង​ជួរ​រាជ​រដ្ឋភិបាល ឬ​ឈ្មោះ​បុគ្គល​ដទៃ​ទៀត ដើម្បី​បញ្ជូន​មេរោក​តាម​សារ​តេឡេក្រាម សម្រាប់​បោក​បញ្ឆោត​អ្នក​ប្រើប្រាស់។

ក្នុង​ករណី​អ្នក​ប្រើ​ប្រាស់​​បាន​ចុច​បើក​ឯកសារ ឬ​កម្មវិធី​ដែល​​មាន​ផ្ទុក​មេរោគ Hacker អាច​ចូល​ទៅ​កាន់​កំព្យូទ័ ឬទូរសព្ទ របស់​អ្នក​ប្រើ​ប្រាស់​ពី​ចម្ងាយ​ដោយ​ជោគ​ជ័យ និង​លួច​យក​ទិន្នន័យ​នានា ដូច​ជា ឯកសារ លេខកូដសំងាត់ សម្រាប់​កម្មវិធី​ផ្សេងៗ ព្រម​ទាំង​អាច​បញ្ជា​ម៉ាសុីន​ថត​រូប និង​ឧបករណ៍​ថតសម្លេង​បាន​ផង​ដែរ និង​បន្ត​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ថែម​ទៀត​ផង។

​ដូច​នេះ​ដើម្បី​ជៀសវាង​​ការ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បោក​ប្រាស់​របស់​អ្នក​វាយ​ប្រហារ អ្នក​ប្រើ​ប្រាស់​តេឡេក្រាម​ទាំង​អស់ គួរ​តែ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ និង​ត្រួត​ពិនិត្យ​គណនី​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក​ឲ្យ​បាន​ច្បាស់​លាស់ ពិសេស​សារ​ដែល​បាន​ផ្ញើ​មក​ជា​លើក​ដំបូង។

ព័ត៌មាន​លម្អិត​សូម​អាច​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

មតិយោបល់