• 2020-12-15 03:57:21
  • ព័ត៌មាន

ទីបំផុតអ្នកកាន់ iPhone 12 Pro/12 Pro Max អាចថតរូប ProRAW បានហើយ

  • 2020-12-15 03:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើប​ប្រកាសចេញកំណែ​អាប់ឌែត iOS 14.3 កាល​ពី​ថ្មីៗ​នេះ ដែលបានភ្ជាប់​មក​ជាមួយ​មុខងារ ProRaw សម្រាប់ម្ចាស់ iPhone 12 Pro និង 12 Pro Max។

មុខងារ ProRAW អនុញ្ញាតឱ្យការថតរូបរបស់អ្នកមានសេរីភាពក្នុងការកែលម្អកាន់តែទូលាយជាង ដោយ​សារ​ក្នុង​រូបភាព​មាន​ទិន្នន័យ​ច្រើន​លើស​មុន ដោយការផលិតរូបថតមួយសន្លឺកៗរបស់វា គឺមាន​មុខងារ​ពិសេសៗ​ដទៃ​ទៀត​របស់ Apple ផ្គួបផ្សំគ្នា ដូច​ជា​ Smart HDR, Deep Fusion និង​ Night Mode ​ផង​ដែរ។

ដូចនេះ​ម្ចាស់ iPhone 12 Pro និង 12 Pro Max កុំភ្លេចអាប់ឌែតឡើងទៅកាន់ iOS 14.3 ទាំងអស់គ្នា ដើម្បីអាចដំណើរការមុខងារនេះបាន។ បន្ទាប់ពីអាប់ឌែតរួចលោកអ្នកអាចចូលទៅបើកមុខងារនេះបាននៅក្នុង Setting > Camera > Formats បន្ទាប់មកនឹងឃើញ Apple ProRAW រួចចុចបើកជាការស្រេច៕

ប្រភព៖ theverge ប្រែ​សម្រួល៖ កុសល

មតិយោបល់