• 2020-12-15 03:28:55
  • ព័ត៌មាន

Lexus LM លក់នៅអាស៊ាន មានតែប្រទេសមួយប៉ុណ្ណោះ ថោកដាច់គេ

  • 2020-12-15 03:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​​ប្រភេទ​ Minivan ​ម៉ាក​ Lexus ដំបូង​គេ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ក្នុង​កម្មវិធី​ Shanghai Auto Show កាលពីឆ្នាំ២០១៩ ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ហើយ​ក៏​មាន​លក់​​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ។

​​​រថយន្ត​ Lexus LM នេះ​មាន​ទ្រង់ទ្រាយ​​ស្រដៀង​នឹង​រថយន្ត​ Toyota Alphard ប៉ុន្តែ​មាន​រចនាបថ​​ស្រដៀង​នឹង​​រថយន្ត​ Lexus ​ជំនាន់​ចុង​ក្រោយ។ LM ផ្តល់ជម្រើសកៅអី​ចំនួន ៤ និង ៧ ដែលផ្តល់នូវប្រណីតភាព និងផាសុកភាពខ្ពស់បំផុត ​ប្រៀប​ដូច​ជា​កាបីន​យន្តហោះ​ប្រភេទ​ Business-Class អីចឹង។

ចំណុច​សំខាន់​លើ​រថយន្ត​នេះ​គឺ​ កៅអី​អ្នក​ដំណើរ​ជួរ​ខាង​ក្រោយ។ កៅអី​នេះ​មាន​បំពាក់​មុខងារ​កម្ដៅ, បញ្ចេញ​ខ្យល់ត្រជាក់, មាន​មុខងារ​ម៉ាស្សា និង​អាច​សារ៉េ​បាន​ច្រើន​របៀប។ វាក៏មាន​​​ផ្ទុក​ដោយ​ Foam ​មួយ​ប្រភេទ ដែល​​​​​អាច​ឲ្យ​អ្នកដំណើរ​អង្គុយ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល។​​

Lexus LM នេះ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​២ គឺ​ LM 350 ប្រើ​ម៉ាស៊ីនចំណុះ ៣,៥ លីត្រ ទំហំ ៦ស៊ីឡាំង និង LM 300h ​ប្រើ​ម៉ាស៊ីន Hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី៕

ចំពោះប្រទេសនៅអាស៊ាន រថយន្ត Lexus LM បច្ចុប្បន្នមានលក់តែក្នុង ៦ ប្រទេសប៉ុណ្ណោះ គឺ៖

  • វៀតណាម ខ្ទង់ ៤៣ម៉ឺនដុល្លារ
  • ម៉ាឡេស៊ី ចាប់ពីខ្ទង់ ២៨ម៉ឺនដុល្លារ
  • កម្ពុជា ខ្ទង់ ២៣ម៉ឺនដុល្លារ
  • ថៃ ចាប់ពីខ្ទង់ ២២ម៉ឺនដុល្លារ
  • ឥណ្ឌូនេស៊ី ចាប់ពីខ្ទង់ ១៦ម៉ឺនដុល្លារ
  • ហ្វីលីពីន ចាប់ពីខ្ទង់ ១១ម៉ឺនដុល្លារ

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់