• 2020-12-14 08:39:00
  • ព័ត៌មាន

ប្លែកហ្មង! Concept ស្មាតហ្វូនបត់បានបីតង់ (មានវីដេអូ)

  • 2020-12-14 08:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO បាន​ចុះ​ប៉ាតង់​សម្រាប់​ស្មាតហ្វូន​ដែល​អាច​បត់​បាន​ច្រើន​តង់​កាល​ពី​ខែ​វិច្ឆិកា។ ពេល​នេះ​ក្រុមហ៊ុន​បាន​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ឌីហ្សាញ​របស់​ជប៉ុន​ឈ្មោះ​ថា Nendo ដើម្បី​បង្ហាញ​​ឲ្យ​ច្បាស់​អំពី​ Concept នៃ​ស្មាតហ្វូន​បត់​បាន​ច្រើន​តង់​របស់​ខ្លួន។

Concept ដែល​បង្កើត​ដោយ OPPO និង Nendo គឺ​​ជា​ស្មាតហ្វូន​បត់​រូបរាង​តូច​ ដែល​មិន​ដូច​ជា​ស្មាតហ្វូន​បត់​មាន​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន។ ក្រុមហ៊ុន Nendo បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​បត់​ចូល​គ្នា ស្មាតហ្វូន​នេះ​មាន​ទំហំ ៥៤ម.ម x ៨៤ម.ម និង​មាន​គន្លាក់​បត់​ចំនួន​បី។

ការ​ពន្លា​ចេញ​លើក​ដំបូង​នឹង​បង្ហាញ​នូវ​អេក្រង់​ប្រវែង ៤០​ម.ម ដែល​គ្រប់​គ្រាន់​សម្រាប់​មើល​ម៉ោង ប្រវត្តិ​នៃ​ការ​ហៅ​​ចូល​ទូរសព្ទ, Notification និង​ផ្ទៃ​សម្រាប់​បញ្ជា​ចម្រៀង។ ពន្លា​ចេញ​បន្ទាប់​មក​ទៀត​នឹង​បើក​បង្ហាញ​អេក្រង់ ៨០ម.ម រួម​ទាំង​​កាមេរ៉ា ដែល​អាច​ប្រើ​ប្រាស់​ថត Selfie និង​ហៅ​ចេញ​ជា​វីដេអូ។ ពេល​ពន្លា​ចេញ​អស់​ អេក្រង់​នឹង​មាន​ទំហំ ៧អ៊ីញ។

ទស្សនា​វីដេអូ​បង្ហាញ​ខាង​ក្រោម ៖​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់