• 2020-12-14 06:35:21
  • ព័ត៌មាន

អ្នកមានជាងគេក្នុងលោកទាំង៣ សុទ្ធតែរស់នៅរដ្ឋដែលមិនយកពន្ធប្រាក់ចំណូល

  • 2020-12-14 06:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk (មានទ្រព្យសម្បត្តិប្រមាណ ១៤៨ពាន់លានដុល្លារ) នាយក​ប្រតិបត្តិ​ Tesla បាន​រើ​លំនៅឋាន​របស់​ខ្លួន​ពី​រដ្ឋ​ California ទៅ​កាន់​រដ្ឋ​ Texas សហរដ្ឋអាមេរិក​វិញ។ នេះ​មាន​ន័យ​ថា​បុគ្គលិក​មាន​ជាង​គេ​ក្នុង​លោក​ទាំង​បី​រូប មាន​លោក Musk, លោក Jeff Bezos និង​​លោក Bill Gates ​សុទ្ធ​តែ​រស់នៅ​ក្នុង​រដ្ឋ​ដែល​មិន​​យក​​ពន្ធ​លើ​​ប្រាក់​ចំណូល។

លោក Jeff Bezos (មាន​ទ្រព្យ​ប្រមាណ​ ១៨៣​ពាន់​លាន​ដុល្លារ) និង​លោក Bill Gates (មាន​ទ្រព្យ​ប្រមាណ​ ១២៩​ពាន់​លាន​ដុល្លារ) គឺ​រស់នៅ​ក្នុង​រដ្ឋ​ Washington ដែល​ជា​ទី​កន្លែង​កំណើត​ក្រុមហ៊ុន​របស់​អ្នក​ទាំង​ពីរ។

គួរ​ដឹង​ថា​រដ្ឋ​ Washington និង​រដ្ឋ Texas គឺ​ជា​រដ្ឋ​ពីរ​ក្នុង​ចំណោម​រដ្ឋ​ទាំង​៩​នៅ​សហរដ្ឋអាមេរិក ដែល​មិន​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណូល។ រដ្ឋ​ដទៃ​ទៀត​មាន​ Alaska, Florida, Nevada, New Hampshire, South Dakota, Tennessee ​និង​រដ្ឋ​ Wyoming៕​​​

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់