• 2020-12-14 03:02:34
  • ព័ត៌មាន

Maserati ពង្រីកវត្តមាននៅទូទាំងពិភពលោក៖ ប្រទេសកម្ពុជា គឺជាទីផ្សារលូតលាស់ថ្មីមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍

  • 2020-12-14 03:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maserati ប្រកាសអំពីការបើកសម្ភោធទីផ្សារថ្មីនៅអាស៊ីប៉ាស៊ីហ្វិច ក្នុងខណៈដែលម៉ាករបស់ខ្លួនបានចូលក្នុងប្រទេសកម្ពុជា និងបង្ហាញអំពីគោលដៅរបស់ខ្លួនក្នុងការក្លាយជាតួអង្គមួយពិតៗ ក្នុងវិស័យរថយន្ដទូទាំងពិភពលោក។

ក្នុងប្រទេសកម្ពុជា Maserati ត្រូវបានតំណាងដោយ HGB Group ដែលជាប្រតិបតិ្តករវិស័យរថយន្ដដ៏រឹងមាំមួយដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ ២០១០។ HGB Group នឹងធ្វើការលក់ចែកចាយប្រភេទរថយន្ដ Maserati ដ៏ទំនើបទាំងអស់ដែលបានឌីហ្សាញ និងផលិតដោយអ៊ីតាលី ដើម្បីបំពេញតម្រូវការអតិថិជនឲ្យបាន ៣៦០ដឺក្រេ។

សាលតាំងបង្ហាញរបស់ HGB Group ស្ថិតនៅក្នុងតំបន់ដ៏ស្រស់ស្អាត និងលេចធ្លោបំផុតក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងបានត្រៀមរួចរាល់សម្រាប់ស្វាគមន៍អតិថិជន Maserati នៅក្នុងបរិស្ថានមួយប្រកបដោយភាពផ្តាច់មុខ ស្រស់ស្រាយ និងប្រណិតភាព។ ការបើកសម្ភោធសាលតាំងបង្ហាញនេះត្រូវបានប្រកាសដោយឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រមហ៊ុន HGB Group តាមរយៈការផ្សាយបន្តផ្ទាល់ដល់អ្នកទស្សនានៅទូទាំងពិភពលោក។ អគារទាំងមូលរួមមាន សាលតាំងបង្ហាញដែលមានផ្ទៃក្រឡា ៦១០ ម៉ែត្រការ៉េ សម្រាប់តាំងបង្ហាញខ្សែសង្វាក់ផលិតផល Maserati និងយានដ្ឋានដែលមានផ្ទៃក្រឡា ១ ៧៦០ ម៉ែត្រការ៉េ បំពាក់ទៅដោយរោងជាងចំនួន ៣។

Luca Delfino ប្រធាន Maserati APAC w/o China បានមានប្រសាសន៍ថា ‘’Maserati ត្រូវកសាងវត្តមានរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំថ្មីៗនេះ។ យើងខ្ញុំមានដៃគូរួចហើយនៅក្នុងប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសកម្ពុជា គឺជាទីផ្សារប្រកបដោយសក្ដានុពលមួយសម្រាប់ Maserati រីកចម្រើនលូតលាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយយើងខ្ញុំមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលមាន HGB Group ជាដៃគូក្នុងការពង្រឹងតួនាទីរបស់យើងខ្ញុំក្នុងនាមជាម៉ាករថយន្ដប្រណិតមួយ។’’

“HGB Group មានមោទនភាព និងក្ដីរំភើបជាខ្លាំងក្នុងការចាប់ផ្ដើមម៉ាកជានិមិត្តរូប Maserati ក្នុងប្រទេសកម្ពុជា។ Maserati ដែលចាប់បានកំណើតនៅលើផ្លូវប្រណាំង មានប្រវត្តិយ៉ាងល្បីល្បាញរយៈពេលជាង ១០០ឆ្នាំមកហើយ។ DNA ជារថយន្ដប្រណាំងដ៏អស្ចារ្យរបស់ខ្លួនគឺអាចមើលឃើញយ៉ាងច្បាស់នៅក្នុងប្រវត្តិជោគជ័យរបស់ Maserati ក្នុងការប្រណាំងនៅលើប្រភេទផ្លូវជាច្រើននៅទូទាំងពិភពលោក ដោយមានចាប់ពី Indianapolis 500 ដល់ Formula 1។ គ្រប់គ្នាដែលបើកបរ Maserati នឹងយល់បានភ្លាមៗអំពីថាមពល សមត្ថភាព និងប្រណិតភាពដែលជានិមិ្មតរូបនៃភាពឥតខ្ចោះរបស់អ៊ីតាលី។ យើងខ្ញុំនាំមកជូនប្រទេសកម្ពុជានូវប្រភេទរថយន្ត Maserati ប្រណិតដែលនឹងផ្ដល់នូវឧត្តមភាព និងភាពរីករាយដល់អតិថិជនរបស់យើងខ្ញុំ។ បានមានប្រសាសន៍ ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Group ក្នុងប្រទេសកម្ពុជា "ក្ដីស្រឡាញ់ និងការពេញចិត្តរបស់យើងខ្ញុំចំពោះម៉ាក Maserati គឺច្បាស់លាស់ណាស់ ហើយយើងខ្ញុំប្ដេជ្ញាធ្វើឲ្យ Maserati ក្លាយជាម៉ាករថយន្ដប្រណិតដែលទទួលបានជោគជ័យ និងការពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងប្រភេទពេញលេញរបស់ខ្លួន Maserati កំណត់នូវនិយមន័យថ្មីសម្រាប់រថយន្ដស្ព័រអ៊ីតាលីទាក់ទិននឹងម៉ូតឌីហ្សាញ សមត្ថភាព ផាសុកភាព ភាពសង្ហារ និងសុវត្ថិភាព ហើយពេលនេះ បន្ថែមលើទីផ្សារជាង ៧០ នៅទូទាំងពិភពលោក វាក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

ប្រទេសកម្ពុជាគឺជាទីផ្សារមួយប្រកបដោយសក្ដានុពលភាពខ្ពស់សម្រាប់ Maserati ក្នុងខណៈដែលទីផ្សាររថយន្ដប្រណិតត្រូវបានប៉ាន់ប្រមាណនឹងមានកំណើនក្នុងអត្រាកំណើនសមាសប្រចាំឆ្នាំ (Compound Annual Growth Rate) ១៤% ពីឆ្នាំ ២០១៧ ដល់ ២០២០។ ប្រទេសកម្ពុជាមានកំណើត GDP មធ្យមប្រចាំឆ្នាំ ៧% នៅចន្លោះរវាង ២០១៤ និង ២០១៨ និងរហូតដល់ ៦% យ៉ាងយូរនៅឆ្នាំ ២០២៤។ ឧស្សាហកម្មចម្បងៗរបស់ខ្លួន (វិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ និងល្បែកកម្សាន្ដ និងអចលនទ្រព្យ) បានទាក់ទាញវិនិយោគផ្ទាល់ពីបរទេសក្នុងទឹកប្រាក់ចំនួន ២,២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦ ជាមួយនឹងកំណើនមធ្យមប្រចាំឆ្នាំ ១២% ក្នុងឆ្នាំ ២០១៤-២០១៦ និងរហូតដល់ ៦ពាន់លានដុល្លារយ៉ាងយូរនៅឆ្នាំ ២០២៤។ អ្វីដែលសំខាន់បំផុតនោះ ចំនួនប្រជាជនកម្ពុជាដែលមានទ្រព្យសកម្មសុទ្ធជាង ៣០លានដុល្លារបានកើនឡើង ១៧០% ក្នុងទសវត្សកន្លងទៅ ហើយវានឹងកើនឡើង ៥៦% បន្ថែមទៀតនៅក្នុងទសវត្សក្រោយ។

Maserati ផលិតរថយន្តពិសេសល្អឯកគ្មានពីរ ដែលមានលក្ខណៈអស្ចារ្យ និងត្រូវបានទទួលស្គាល់ភ្លាមៗនៅគ្រប់ទិសទី។ ជាមួយនឹងម៉ូត បច្ចេកវិទ្យា និងលក្ខណៈពិសេសគ្មានពីររបស់ពួកវា ពួកវាផ្ដល់នូវរសជាតិពិសេសអស្ចារ្យបំផុត ហើយជានិច្ចកាលគឺជាគំរូនៅក្នុងវិស័យរថយន្ដទូទាំងពិភពលោក។ ប្រពៃណីនៃរថយន្ដប្រកបដោយជោគជ័យ ដែលនីមួយៗបានកំណត់ជាថ្មីតើរថយន្ដបែបណាគឺជារថយន្ដស្ព័ររបស់អ៊ីតាលីទាក់ទិនទៅនឹងម៉ូតរចនា សមត្ថភាព ផាសុកភាព ភាពស្រស់ស្អាត និងសុវត្ថិភាព ដែលបច្ចុប្បន្នមាននៅក្នុងទីផ្សារអន្តរជាតិជាងចិតសិប។ ទូតនៃមរត៌កនេះគឺ Quattroporte រថយន្ដសឺដង់ស្ព័រ Ghibli ពេលនេះក៏មានជាប្រភេទហៃប្រីត រថយន្ដអគ្គិសនីដំបូងរបស់ម៉ាក Trident និង Levante ដែលជា Maserati SUV ដំបូង ដែលគ្រប់ម៉ូដែលទាំងអស់ត្រូវបានផលិតឡើងដោយប្រើប្រាស់សម្ភារៈ និងបច្ចេកទេសដ៏ឯកសម្រាប់ភាពឥតខ្ចោះគ្មានពីរ។ ប្រភេទទាំងអស់ រាប់បញ្ចូលទាំង V6 និង V8 ប្រេងសាំង ហៃប្រីតស៊ីឡាំង ៤ ហៃប្រីត និង V6 ម៉ាស៊ូត បើកបរដោយកង់ក្រោយ និងបើកបរដោយកង់ទាំងបួន។ នាពេលថ្មីៗនេះ កិត្តិនាមរបស់រថយន្ដក៏រឹតតែត្រូវបានបង្កើនបន្ថែមទៀតតាមរយៈការបញ្ចូលនូវរថយន្ដប្រភេទ Trofeo Collection ថ្មី ដែលមាន Ghibli, Quattroporte និង Levante បំពាក់ដោយម៉ាស៊ីន 580 hp V8 ដ៏ខ្លាំងក្លា។

រថយន្ដលំដាប់ខ្ពស់បំផុតគឺរថយន្ដស្ព័រដ៏ទំនើប MC20 ថ្មី បំពាក់ដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មី Nettuno V6 ដែលបានរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ពេលនេះមាននៅផ្នែកផលិតរថយន្ដស្ដង់ដារជាលើកដំបូង។ បច្ចុប្បន្ន ប្រភេទ Maserati ត្រូវបានផលិតឡើងនៅរោងចក្រចំនួនបីគឺ: Ghibli និង Quattroporte ត្រូវបានផលិតនៅរោងចក្រ Avvocato Giovanni Agnelli (AGAP) នៅក្នុង Grugliasco (Turin) និង Levante នៅរោងចក្រ Mirafiori នៅក្នុង Turin។ រថយន្ដទំនើប MC20 ថ្មី ត្រូវបានផលិតក្នុងក្រុង Modena នៅរោងចក្រជាប្រវត្តិសាស្ត្រ VialeCiro Menotti ៕

សម្រាប់ព័ត៌មានបន្ថែម៖

  • Maria Conti : ប្រធានផ្នែកទំនាក់ទំនង Maserati (maria.conti@maserati.com)
  • DavideKluzer : ទទួលខុសត្រូវផ្នែកផ្សព្វផ្សាយផលិតផល (davide.kluzer@maserati.com)
  • Secil Dayi : ប្រធានផ្នែកយុទ្ធសាស្ត្រទីផ្សារ (secil.dayi@hgbgroup.com)
មតិយោបល់