• 2020-12-14 02:50:43
  • ព័ត៌មាន

ព្រឹត្តិការណ៍ World FinTech Festival នៅកម្ពុជាបិទបញ្ចប់ដោយជោគជ័យ

  • 2020-12-14 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ World FinTech Festival នៅកម្ពុជាដែលបានរៀបចំឡើងជាលក្ខណៈអនឡាញរយៈពេល៥ថ្ងៃជាប់គ្នា ពោលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ បានបិទបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីវាគ្មិនជំនាញៗក្នុងស្រុក និងវាគ្មិនអន្តរជាតិផងដែរ។

រយៈពេល ៥ថ្ងៃពេញនេះ ទស្សនិកជន ជាពិសេសអ្នកចូលចិត្តខាងឧស្សាហកម្ម FinTech (ហិរញ្ញវត្ថុបច្ចេកវិទ្យា) ទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនពីបណ្ដាវាគ្មិនដែលចូលរួម តាមរយៈការបកស្រាយលើប្រធានបទដែលផ្ដោតសំខាន់ជារួមលើ "People and Talent” (ធនធានមនុស្ស និងទេពកោសល្យ)។

គួរដឹងថា World FinTech Festival ជាព្រឹត្តិការណ៍ពិសេសដែលបំបែកខ្លួនចេញពីព្រឹត្តិការណ៍ Singapore FinTech Festival ដោយ World FinTech Festival មានការចូលរួមពីទីក្រុងជាដៃគូចំនួន២០នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាមួយផងដែរ។ កម្ពុជាត្រូវបានជ្រើសរើសជាទីក្រុងដៃគូមួយក្នុងចំណោមទីក្រុងធំៗជាច្រើន ក៏ដោយសារឧស្សាហកម្ម FinTech នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខាងក្រោមនេះគឺជាបណ្ដុំសម្រង់សំដីគួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់វាគ្មិនដែលបានចូលរួមក្នុងកម្មវិធី World FinTech Festival នៅកម្ពុជា ៖

មតិយោបល់