- 2020-12-10 11:59:59
- ព័ត៌មាន
Messenger និង Instagram មានការរអាក់រអួលនៅជុំវិញពិភពលោកនៅល្ងាចនេះ
- 2020-12-10 11:59:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messenger និង Instagram មានការរអាក់រអួលនៅជុំវិញពិភពលោកនៅល្ងាចនេះ
ចន្លោះមិនឃើញ
កម្មវិធីទំនាក់ទំនង Messenger និងការផ្ញើសារផ្ទាល់ (DM) របស់បណ្ដាញ Instagram ហាក់មានភាពរអាក់រអួលនៅជុំវិញពិភពលោកនាល្ងាចថ្ងៃទី១០ ខែធ្នូ ២០២០ នេះបើតាមការចុះផ្សាយរបស់ Business Insider។
ការគាំងនេះគឺធ្វើឲ្យផ្ញើសារទៅមិនកើត ទទួលក៏មិនកើត ហើយបណ្ដាញអ៊ីនធឺណែតភ្ជាប់ក្នុងកម្មវិធីទាំងពីរនេះក៏មិនសូវស្រួល។ គេមិនទាន់កំណត់ពីមូលហេតុពិតប្រាកដនៃការគាំងរាប់ម៉ោងនេះទេ ខណៈខាងក្រុមហ៊ុន Facebook មិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានខាងលើនេះ ការគាំងកម្មវិធីធំៗទាំងពីរចាប់ផ្ដើមពីទ្វីបអឺរ៉ុប បន្ទាប់មកជប៉ុន និងឥណ្ឌា ហើយនិងទូទាំងពិភពលោក។
សម្រាប់កម្ពុជាយើងវិញ បើតាមការសន្និដ្ឋានបឋម ការគាំង Messenger និង DM អ៊ីនស្តាក្រាមកើតឡើងអំឡុងម៉ោង ៤ល្ងាច ថ្ងៃព្រហស្បតិ៍នេះ៕