• 2020-12-09 07:10:13
  • ព័ត៌មាន

ឆ្នាំថ្មី តម្លៃថ្មី កាដូថ្មីពី OPPO សម្រាប់ស្មាតហ្វូនទាំង 4 ម៉ូដែលនេះ

  • 2020-12-09 07:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ពិសេស ចុងឆ្នាំ២០២០ ស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២១ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានរៀបចំកម្មវិធីប្រូម៉ូសិនអស្ចារ្យ ប្រូម៉ូសិនយក្ស (New Year, New OPPO) ដែលមិនធ្លាប់មាន លើស្មាតហ្វូនទំនើបៗកំពុងពេញនិយមជាមួយតម្លៃពិសេស មានច្រើនជម្រើស $129, $189, $309 និង $349។

មានគម្រោងត្រៀមទិញកាដូសម្រាប់លួងចិត្តខ្លួនឯង ក្រុមគ្រួសារ និងមនុស្សពិសេសហើយនៅ? បើរកនឹកមិនទាន់ដឹងថាត្រូវទិញអីទេ អាចពិចារណាគិតគូររកមើលស្មាតហ្វូន OPPO Reno4 ឬត្រកូល A ស៊េរីទាំង 3 ម៉ូដែលនេះបានណា៎។ មិនត្រឹមទទួលបានស្មាតហ្វូនជាមួយការបញ្ចុះតម្លៃនោះទេ ថែមទាំងបានកាដូគាប់ចិត្តជាច្រើនទៀតទៅតាមម៉ូដែលនីមួយៗ។

តោះ! ហ្វេនៗសំណព្វប្រាកដជាចង់ដឹងហើយមែនហេ៎ថា តើការបញ្ចុះតម្លៃដ៏ពិសេសនេះទៅលើស្មាតហ្វូនម៉ូដែលអ្វី? ហើយបញ្ចុះពីប៉ុន្មាន និងនៅសល់ប៉ុន្មាន? ពិសេសទទួលបានកាដូអ្វីខ្លះក្នុងអំឡុងឱកាសពិសេសនេះ?

  • OPPO A12s: បើតាមចាំបានអំឡុងខែកក្កដា ស្មាតហ្វូនត្រកូល A មួយនេះពិតជាផ្ទុះអស់ទីផ្សារកម្ពុជារហូតអស់ស្តុកក្នុងរយៈពេលតែប៉ុន្មានថ្ងៃ បន្ទាប់ប្រកាសចេញលក់។ ស្មាតហ្វូន OPPO A12s នៅតែបន្តការគាំទ្រ និងពេញនិយមខ្លាំងក្នុងតម្លៃល្អបំផុត $129 ជាមួយកាដូពិសេស៖ កាសស្តាប់ត្រចៀក និងស៊ីម Smart លេខធម្មតាអាចប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍។
OPPO A53
  • OPPO A53: រឹតតែធ្វើឲ្យទីផ្សារនៅកម្ពុជា កាន់តែក្តៅ និងប្រកួតប្រជែងខ្លាំងជាមួយនឹងតម្លៃ $189 បូកកាដូមានតម្លៃ $68 រួមមាន៖ Speaker និងស៊ីម Smart លេខធម្មតាអាចប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍។
OPPO A93
  • OPPO A93: ជាស្មាតហ្វូនកាមេរ៉ា AI Portrait 6 គ្រាប់ដំបូង រួមជាមួយនឹងអេក្រង់ទម្លុះភ្លោះ ដែលទើបប្រកាសចេញលក់ក្តៅៗក្នុងតម្លៃ $309 រួមជាមួយកាដូពិសេសៗសរុបមានតម្លៃ $83 រួមមាន៖ កាតាបស្ពាយក្រោយ និងស៊ីម Smart Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។
OPPO Reno4
  • OPPO Reno4: ជាស្មាតហ្វូនល្អទាំងព្រមរួមមាន កាមេរ៉ាមុខ 2 គ្រាប់ កាមេរ៉ាក្រោយ 4 គ្រាប់ទំហំធំ ជាមួយមុខងារប្លែកៗជាច្រើន។ មិនតែប៉ុណ្ណោះ Reno4 ក៏បំពាក់ជាមួយបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI enhanced Smart Sensor) ធានាថាប្លែក និងពិសេសជាងគេ បរិយាយមិនអស់ទេ! គ្រាន់តែដឹងថាពេលនេះតម្លៃថ្មីត្រឹមតែ $349 បូកទាំងកាដូតម្លៃសរុប $39 រួមមាន៖ Power Bank (10,000mAh) ដបទឹក កូនបាសស្តាប់ចម្រៀង ចិញ្ចៀនទម្រទូរស័ព្ទ និងស៊ីម Smart លេខធម្មតា (Standard SIM) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍។

អ៊ីយ៉ាស់! 4 ម៉ូដែលសុទ្ធតែពិសេសរៀងៗខ្លួននៅចាំអីទៀត? គិតយូរដល់ពេលណាទៀត? ចឹងហើយគួរតែចំណាញលុយទិញរបស់ម្យ៉ាង ដែលអាចបំពេញតម្រូវការក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ផ្តល់កម្រងអនុស្សាវរីយ៍ល្អៗថតរូបស្អាតៗចេញពីកាមេរ៉ាស្មាតហ្វូន OPPO ជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់លោកអ្នក។

សម្រាប់ប្រូម៉ូសិនធំប្រចាំឆ្នាំរបស់ OPPO មិនធ្លាប់មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 ខែមករា ឆ្នាំ2021។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម និងលម្អិតពីកម្មវិធី NEW YEAR, NEW OPPO សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

មតិយោបល់