• 2020-12-09 02:30:04
  • ព័ត៌មាន

ឡាន Nissan តម្លៃខ្ទង់ ១ម៉ឺនដុល្លារ ចេញស៊េរីឆ្នាំ២០២១ ដូររាងថ្មីម៉ាអេម

  • 2020-12-09 02:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តម៉ូដែល Kicks ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Nissan Kicks ឆ្នាំ២០២១ នេះ ដោយទទួលបានការអាប់ដេតថ្មីនៅផ្នែកខាងមុខ ដែលបំពាក់ប៉ាណាអក្សរ V ២ជាន់ រំលេចដោយចង្កៀង LED ដ៏ស្រស់ស្អាត ព្រមទាំងអំពូលកាត់អ័ព្ទ LED ទៀតផង។ ជាមួយគ្នានេះដែរ វាក៏បានបំពាក់កាងក្រោយថ្មី ព្រមទាំងចង្កៀង LED ដែលទទួលបានការអាប់ដេតថ្មី រួមទាំងយ៉ាន់ថ្មីផងដែរ។

ចូលទៅដល់កាប៊ីនខាងក្នុង វាមានបំពាក់កុងទ័រទំហំ ៧អ៊ីញ, រន្ធដោត USB Type-C, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ, មុខងារ Android Auto nig Apple CarPlay ក៏ដូចជាប្រព័ន្ធសំឡេង Bose និងមុខងារ Intelligent Around View Monitor។

SUV ខ្នាតតូចនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ មានកម្លាំង ១២២សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួលវិលកង់មុខ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Kicks ឆ្នាំ២០២១ នឹងមានលក់នៅក្នុងខែកុម្ភៈ ហើយតម្លៃរបស់វានឹងត្រូវប្រកាសពេលជិតចេញលក់។ ទោះជាយ៉ាងណា Kicks ស៊េរីមុនមានតម្លៃចាប់ពីខ្ទង់ ១៩ ០០០ដុល្លារប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់