• 2020-12-08 02:55:33
  • ព័ត៌មាន

ប្រៀបធៀបតម្លៃ Lexus LX570 ឆ្នាំ២០២១ លក់នៅខ្មែរ និងវៀតណាម ខុសគ្នាមេឃដី

  • 2020-12-08 02:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus LX570 ស៊េរីឆ្នាំ២០២១ ត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយជាម៉ូដែល LX570 Super Sport។ ការផ្លាស់ប្តូរខ្លាំងបំផុតគួរឲ្យកត់សម្គាល់សម្រាប់ផ្នែកខាងក្រៅ គឺប៉ាណាមុខ និងកាងមុខរបស់វាតែម្តង។

ដោយឡែកចំពោះកាប៊ីនខាងក្នុងវិញ Lexus LX570 Super Sport ឆ្នាំ២០២១ នេះ ហាក់គ្មានអ្វីខុសប្លែកពី ឆ្នាំ២០២០ ឡើយ ប៉ុន្តែនៅតែផ្តល់ប្រណីតភាព និងទំនើបដដែល។

លក្ខណៈពិសេសមួយចំនួនចំពោះកាប៊ីនខាងក្នុងរបស់វា មានដូចជា អេក្រង់កម្សាន្តធំ២ សម្រាប់អ្នកដំណើរខាងក្រោយ, របាំងការពារថ្ងៃសម្រាប់អ្នកដំណើរខាងក្រោយ, ដំបូល Sunroof, សាកថ្មទូរសព្ទឥតខ្សែ, ទូរទឹកកក និងប្រព័ន្ធសំឡេង Mark Levinson ១៩គ្រាប់ ជាដើម។

រថយន្ត Lexus LX570 Super Sport នៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៦៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4WD។

ចំពោះទីផ្សារប្រទេសវៀតណាម វាត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅជា ៩ពាន់លានដុង ឬប្រហែល ៣៩ម៉ឺនដុល្លារ។ ដោយឡែក បើប្រៀបធៀបជាមួយនឹង Lexus LX570 Super Sport ឆ្នាំ២០២១ ដែលកំពុងដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ គឺមានតម្លៃខ្ទង់ ២៤ម៉ឺនដុល្លារប៉ុណ្ណោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់