
- 2020-12-08 02:55:01
- ព័ត៌មាន
លេចចេញរូបរាងខាងក្រោយ Xiaomi Mi 11 និង Mi 11 Pro
- 2020-12-08 02:55:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញរូបរាងខាងក្រោយ Xiaomi Mi 11 និង Mi 11 Pro
ចន្លោះមិនឃើញ
Xiaomi Mi 11 និង Mi 11 Pro នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ហើយពេលនេះគេចាប់ផ្ដើមទទួលបានដំណឹងជាបណ្ដើរៗអំពីស្មាតហ្វូនទាំងពីរ។
គណនី Twitter ឈ្មោះ Digital Chat Station ទទួលបានឯកសារចុះបញ្ជីដែលបង្ហាញអំពីទំហំថ្ម និងបច្ចេកវិទ្យាសាកថ្មរបស់ Mi 11 និង Mi 11 Pro។ ក្នុងឯកសារបង្ហាញអំពីទំហំថ្ម 2485mAh និង 2390mAh សម្រាប់ Mi 11 Pro និង Mi 11។
យ៉ាងណាក្ដីទំហំនេះទំនងជាតំណាងឲ្យថ្មមួយចំហៀងប៉ុណ្ណោះ ព្រោះថា Xiaomi ទំនងជាប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម 55W ដែលតម្រូវឲ្យបែងចែកថ្មជាពីរ។ ដួចនេះទំហំជាក់ស្ដែងអាចមាន 4780mAh និង 4970mAh។
បន្ថែមពីនេះដែរគេក៏បានឃើញរូបភាព Render នៃសម្បកការពារថ្មីរបស់ស្មាតហ្វូនទាំងពីរ។ តាមរូបភាពបង្ហាញថា Mi 11 នឹងមានបំពាក់កាមេរ៉ាក្រោយបីគ្រាប់ ចំណែកឯ Mi 11 Pro វិញមានបំពាក់កាមេរ៉ាក្រោយ៤គ្រាប់៕