• 2020-12-07 01:42:16
  • ហាងឆេងផលិតផល

iPhone 12 មានលក់មួយទឹកតម្លៃអាចទិញបានអត់ប៉ុណ្ណឹង?

  • 2020-12-07 01:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ដើម​ខែ វិច្ឆិកា ត្រកូល iPhone 12 បន្ត​ធ្លាក់​ថ្លៃ​ដោយ iPhone 12 ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៨៧៥ដុល្លារ iPhone 12 Pro ទំហំ 128GB តម្លៃខ្ទង់ ១២៥០ដុល្លារ និង iPhone 12 Pro Max ទំហំ 128GB មាន​តម្លៃខ្ទង់ ១ ៥០០ដុល្លារ។

បើធៀបជាមួយដើម​ខែ វិច្ឆិកា តម្លៃ​ថ្មី iPhone 12 ទំហំ 256GB ធ្លាក់​ថ្លៃខ្ទង់ ៤៥ដុល្លារ iPhone 12 Pro ទំហំ 512GB ធ្លាក់​ថ្លៃខ្ទង់ ១៨០ដុល្លារ និង​ iPhone 12 Pro Max ទំហំ 512GB ធ្លាក់​ថ្ខ្ទង់លៃ ១៦០ដុល្លារ។

ចេញ​លក់​ជា​ច្រើន​សប្ដាហ៍​មក​នេះ iPhone 12 ក៏​នៅ​តែ​​លក់​ដាច់​ជា​ហែហូរ​នៅ​តាមហាង និងចាប់​ផ្ដើម​មាន​លក់​ម៉ូដែល​មួយ​ទឹក​សម្រាប់​ទំហំ​ដែល​​ពេញនិយម​ដោយ iPhone 12 ទំហំ 64GB មាន​តម្លៃ​ប្រមាណជា ៧៥០ដុល្លារ iPhone 12 Pro ទំហំ 128GBមាន​តម្លៃ​ប្រមាណជា ១ ១៥០ដុល្លារ និង iPhone 12 Pro Max ទំហំ 128GB តម្លៃ​ប្រមាណជា ១ ២៥០ដុល្លារ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ

អត្ថបទ៖ ម៉េងងី

មតិយោបល់