• 2020-12-04 07:42:53
  • ព័ត៌មាន

ស្តុកថ្មីរបស់ MG មកដល់ហើយ! កំពុងប្រគល់ដល់អតិថិហូរហែ ជាមួយការការពារខ្ពស់បំផុត

  • 2020-12-04 07:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យមានការប៉ះពាល់ដល់ការលក់បន្តិចបន្តួច។ ក្រុមហ៊ុនចែកចាយរថយន្តបានផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្ម និងវិនិយោគក្នុងការលក់តាមបែបឌីជីថល ដែលជាតម្រូវការរបស់អតិថិជន តាមរយៈ online និងសេវាកម្មផ្ទាល់ខ្លួន។ ព្រោះតែវិបត្តិនៃជំងឺ Covid-19 គឺបានធ្វើឲ្យការលក់មានផលវិបាកបន្តិច តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្តកំពុងតែព្យាយាមប៉ះប៉ូវផ្គត់ផ្គង់ ទោះក្នុងស្ថានភាពវិបត្តិនេះក៏ដោយ។ ប៉ុន្តែបើយើងក្រឡេកទៅមើលក្រុមហ៊ុនរថយន្ត MG វិញ ពួកគេនៅតែអាចបន្តការកើនឡើងនៃចំនួនការលក់ ព្រមជាមួយការការពារយ៉ាងខ្ពស់ផងដែរ។

ដូចដែលអ្នកបានដឹងហើយថាចំនួននៃការកើនឡើងរបស់រថយន្ត MG គឺហាក់មានសន្ទុះខ្លាំងជាមួយនឹងការបន្ថែមនូវការប្រគល់រថយន្តជាបន្តបន្ទាប់ និងទទួលបានការកក់រថយន្តជាង ១០០ គ្រឿងសម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដូច្នេះឥលូវនេះ MG បានផ្តល់ដំណឹងពីការមកដល់ស្តុកថ្មីនៃ រថយន្ត MG គ្រប់ស៊េរីដូចជា MG ZS, MG 6, MG RX5, MG HS និង MG RX8។ ដែលគ្រប់ម៉ូឌែលទាំងនេះ គឺបានត្រួតពិនិត្យរួចរាល់សម្រាប់ការប្រគល់រថយន្តជូនអតិថិជន ក៏ដូចជាការបញ្ផាទិញសម្រាប់អតិថិជនថ្មី ដែលចង់ក្លាយជាម្ចាស់រថយន្តក្នុងឱកាជាវរថយន្ត ហើយពួកគេក៏ប្រាកដថាម៉ូឌែលទាំងអស់នេះ ពិតជាអ្វីដែលអតិថិជនគេបានរំពឹងទុក និងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងគុណភាព។

ដើម្បីទទួលបានការពិភាក្សាពីព័ត៌មានលម្អិតរបស់រថយន្ត MG ក៏ដូចជាការណាត់ជួបដើម្បីទស្សនារថយន្តគ្រប់ពេលដែលលោកអ្នកទំនេរ គឺលោកអ្នកអាចអញ្ផើញទៅទស្សនារថយន្តដោយផ្ទាល់ ឬឆាតទៅកាន់ហ្វេសបុកផេករបស់គេគឺ MG Cambodia

រថយន្ត MG គ្រប់ម៉ូឌែលទាំងអស់ គឺបន្តការទាក់ទាញដល់អតិថិជនថ្មីៗដែលមានគម្រោងចង់ប្រើប្រាស់រថយន្តថ្មីជាមួយនឹងភាពទំនើបទាន់សម័យ សន្សំសំចៃ និងតម្លៃសមរម្យ។ សម្រាប់ស្តុកថ្មីដែលទើបតែមកដល់នេះ ពួកគេកំពុងតែបន្តការប្រគល់រថយន្តជូនដល់អតិថិជនជាបន្តបន្ទាប់ ហើយអតិថិជនពិតជាសប្បាយរីករាយ ក្នុងការមកទទួលរថយន្តរបស់ពួកគេណាស់។ ដើម្បីអរគុណដល់អតិថិជនដែលបានគាំទ្រផលិតផល និងរង់ចាំរថយន្ត ពួកគេបានផ្តល់ជូននូវកន្រ្តក់កាដូរអនុស្សាវរីយ៍គ្រប់អតិថិជនដែលមកទទួលរថយន្តក្នុងខែនេះផងដែរ។

ដើម្បីធានាពីការរីកចម្រើននៃ MG ហើយអាចដំណើរការល្អនោះ ក្រុមហ៊ុន MG ក៏បានវិនិយោគយ៉ាងច្រើនទៅលើមជ្ឈមណ្ឌលសេវាកម្មរបស់ខ្លួន ដោយសាងសង់ឃ្លាំងថ្មីសម្រាប់ស្តុកគ្រឿងបន្លាស់របស់ខ្លួន។ វាត្រូវបានបំពេញបន្ថែមពេញលេញ ហើយបរិមាណថ្មីបានអនុញ្ញាតឲ្យអ្នកគ្រប់គ្រងពិនិត្យមើលគោលការណ៏នៃតម្លៃនិងបន្ថយតម្លៃរបស់ខ្លួន ដោយសារការចរចាជាមួយក្រុមហ៊ុនផលិតគ្រឿងបន្លាស់។

ដោយសារការព្រួយបារម្ភខ្ពស់នៃការរីករាលដាលនៃជំងឺ Covid-19 ក្រុមហ៊ុន MG Cambodia ក៏បានគោរពតាមគោលការណ៏ ដែលជាជំហានចាំបាច់ដើម្បីធានាថាមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត, បន្ទប់តាំងបង្ហាញ ព្រមទាំងការិយាល័យ គឺបានសម្អាតជាមួយអាល់កុល ហើយសម្រាប់ការប្រគល់រថយន្តជូនដល់អតិថិជនវិញ គឺបានសម្អាតតាមគោលការណ៏អនាម័យ ដើម្បីធ្វើអោយអតិថិជនទទួលបានអារម្មណ៏សុវត្ថិភាព។

MG បានផ្តល់អាទិភាពខ្ពស់ក្នុងការប្រកាន់ខ្ជាប់ពីវិធីសាស្រ្តស្តីពីសុវត្ថិភាព និងអនាម័យជាមួយអតិថិជន ក្នុងការិយាល័យ និងទីធ្លានៃក្រុមហ៊ុន ដើម្បីសុវត្ថិភាព និងការការពារអតិថិជនព្រមទាំងបុគ្គលិករបស់ពួកគេ។

បុគ្គលិករបស់ពួកគេទាំងអស់នៅតែបន្តវិធានការសុវត្ថិភាព ដោយតម្រូវឲ្យអតិថិជនពាក់ម៉ាស, វាស់កម្តៅ, លាងដៃជាមួយនឹងអាល់កុល, រក្សាគម្លាតសុវត្ថិភាព, សម្អាតរថយន្តជាមួយអាល់កុលលើដៃទ្វារ ពូក ចង្កូតនិងកន្លែងផ្សេងៗ បន្ទាប់ពីអតិថិជនបានទស្សនាហើយ ហើយពួកគេក៏បានបំពាក់ដោយម៉ាស៊ីនបន្សុន្ធខ្យល់ក្នុងបន្ទប់តាំងបង្ហាញរថយន្ត និងការិយាល័យរបស់ពួកគេផងដែរ ហើយម៉ាស៊ីននេះក៏មានតួនាទីក្នុងការការពារលោកអ្នកពីខ្យល់មិនល្អ។ ជាពិសេសនោះ MG ក៏បានផ្តល់ជូននូវជែលលាងសម្អាតដៃដល់អតិថិជនទាំងអស់ ដែលបានមកទស្សនារថយន្តនៅ MG Showroom ផងដែរ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី