• 2020-12-04 06:15:20
  • ព័ត៌មាន

ហេតុផលដែលអ្នកមិនគួររំលងព្រឹត្តិការណ៍ World FinTech Festival in Cambodia

  • 2020-12-04 06:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ World FinTech Festival (WFF) in Cambodia ដែលជាព្រឹត្តិការណ៍ FinTech (ហិរញ្ញវត្ថុ-បច្ចេកវិទ្យា) លំដាប់ពិភពលោកមួយនឹងចាប់ផ្ដើមប្រព្រឹត្តិទៅនាថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។ តទៅនេះគឺជាហេតុផលដែលអ្នកមិនគួររំលងព្រឹត្តិការណ៍ WFF in Cambodia ៖

១. ជាព្រឹត្តិការណ៍ហិរញ្ញវត្ថុ-បច្ចេកវិទ្យាលំដាប់ពិភពលោក

ទិដ្ឋភាពនៃព្រឹត្តិការណ៍ SFF កន្លងមក

WFF គឺជាព្រឹត្តិការណ៍ FinTech លំដាប់ពិភពលោក ដែលបំបែកខ្លួនចេញពីព្រឹត្តិការណ៍ Singapore FinTech Festival។ ជារៀងរាល់ឆ្នាំកម្មវិធីនេះតែងតែប្រមូលផ្ដុំនូវការធ្វើបទបង្ហាញពិសេសៗទាក់ទងនឹងឧស្សាហកម្ម FinTech មានដូចជាចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងទិន្នន័យថ្មីចុងក្រោយគួរឲ្យចាប់អារម្មណ៍ជាច្រើន។ បញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ២០២០ នេះ នឹងត្រូវរៀបចំឡើងភាគច្រើនជាលក្ខណៈអនឡាញ បូកនឹងលក្ខណៈ Offline ខ្លះៗផងដែរ។

២. អាចស្វែងយល់អំពីពិភពលោកខាងក្រៅកាន់តែច្បាស់

តាមរយៈកម្មវិធី WFF in Cambodia អ្នកដែលចូលរួមទូទៅ (មិនសម្រាប់តែអ្នកចូលចិត្តខាងFinTech ) អាចស្វែងយល់អំពីគំនិតច្នៃប្រឌិតថ្មីទាក់ទងនឹង FinTech ដែលតាមបណ្ដាប្រទេសជាច្រើនលើពិភពលោកកំពុងប្រើប្រាស់ ដោយសារតែកម្មវិធីឆ្នាំនេះមានទីក្រុងជាដៃគូសហការមកពីប្រទេសចំនួន២០ បានចូលរួម ហើយអ្នកក៏បានដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍន៍នៃឧស្សាហកម្ម FinTech នៅកម្ពុជាផងដែរ។

៣. ការចូលរួមពីវាគ្មិនល្បីៗ អ្នកតំណាងឲ្យក្រុមហ៊ុន និងស្ថាប័នល្បីៗជាច្រើនមានទាំងខាងអន្តរជាតិ និងក្នុងស្រុក នឹងចូលរួមធ្វើបទបង្ហាញលើប្រធានបទគួរឲ្យចាប់អារម្មណ៍ដែលផ្ដោតសំខាន់ជារួមលើ "People and Talent” (ធនធានមនុស្ស និងទេពកោសល្យ)។

៤. អាចចូលរួមបានដោយងាយ

អ្វីដែលកាន់តែពិសេសនោះ អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ WFF in Cambodia បានដោយងាយស្រួល តាមរយៈការទស្សនាការផ្សាយផ្ទាល់លើទំព័រ Facebook ឈ្មោះ "Bakong” ដែលផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទទី៧ ដល់ថ្ងៃសុក្រទី១១ ខែធ្នូ ឆ្នាំ ២០២០ នេះ។ អំឡុងពេលទស្សនាអ្នកអាចធ្វើការទំនាក់ទំនងជាមួយវាគ្មិនតាមរយៈការបញ្ចេញមតិនៅលើការផ្សាយផ្ទាល់ ហើយទន្ទឹមនឹងនេះក៏មានវគ្គសួរសំនួរទៅកាន់វាគ្មិន ដែលអ្នកទស្សនាអាចសួរសំនួរបានតាមរយៈការបញ្ចេញមតិក្រោមវីដេអូផ្សាយផ្ទាល់។

សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍ទាំងមូល សូមចូលទៅកាន់វិបសាយ https://www.fintechfestival.sg/

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី