- 2020-12-04 04:38:56
- ព័ត៌មាន
Xiaomi មានមហិច្ឆតាចង់ទម្លាក់ Apple និង Huawei
- 2020-12-04 04:38:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi មានមហិច្ឆតាចង់ទម្លាក់ Apple និង Huawei
ចន្លោះមិនឃើញ
ផ្អែកតាមប្រភពពីសង្វាក់ផលិតកម្មផ្គត់ផ្គង់បានឲ្យដឹងថា Xiaomi បានកុម្ម៉ង់ទិញគ្រឿងបន្លាស់សម្រាប់ផលិតស្មាតហ្វូននៅក្នុងឆ្នាំ ២០២១ ចំនួន ២៤០លានគ្រឿង ដែលច្រើនជាងទំហំលក់ចេញបច្ចុប្បន្នរបស់ខ្លួន។
ប្រភពមួយបានបង្ហាញថាគោលដៅរបស់ Xiaomi សម្រាប់ឆ្នាំក្រោយនេះ គឺចង់បញ្ចេញលក់ស្មាតហ្វូនឲ្យបាន ៣០០លានគ្រឿង។ យ៉ាងណាក្ដីគោលដៅនេះហាក់ដូចជានៅឆ្ងាយបន្តិចដោយសារដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ មិនមានសមត្ថភាពបំពេញតាមតម្រូវការរបស់ Xiaomi បាននោះទេ។
ផ្អែកតាមការចុះផ្សាយរបស់ Nikkei បានឲ្យដឹងថា Qualcomm និង MediaTek ដែលជាដៃគូផ្គត់ផ្គង់ឈីបសម្រាប់ Xiaomi, OPPO, vivo និង Samsung បានប្រកែកមិនព្រមទទួលយកការកុម្ម៉ង់ទិញក្នុងទំហំមហាសាលរបស់ Xiaomi ដោយសារសង្វាក់ផ្គត់ផ្គង់ទាំងមូលជួបបញ្ហាខ្វះខាតព្រោះជំងឺកូវីដ១៩។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ប្រសិនបើ Xiaomi អាចផលិតស្មាតហ្វូន ២៤០លានគ្រឿងនៅឆ្នាំក្រោយនេះមែន គឺស្មើនឹងចំនួនលក់ប្រចាំឆ្នាំ ២០១៩ របស់ Huawei (២៤០,៩លានគ្រឿង) និងច្រើនលើសចំនួនលក់របស់ Apple ដែលលក់បានប្រមាណ ២០០លានគ្រឿងនៃ iPhone ក្នុងមួយឆ្នាំ។
ក្រឡេកទៅមើលឆ្នាំ ២០១៩ ក្រុមហ៊ុន Xiaomi អាចលក់ស្មាតហ្វូនបានសរុប ១២៥,៦លានគ្រឿង។ ចូលដល់រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់ស្មាតហ្វូនបាន ១០៤,៥លានគ្រឿង ដែលមានកំណើន ១៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕