• 2020-12-04 03:43:49
  • ព័ត៌មាន

Vespa ចេញម៉ូតូថ្មី តម្លៃជិត ១ម៉ឺនដុល្លារ

  • 2020-12-04 03:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Vespa បានប្រកាសចេញម៉ូតូ GTS 300 HPE Super Tech ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានតម្លៃរហូតដល់ទៅ ៣៣ ០០០រីងហ្គីត ឬប្រហែលខ្ទង់ ៨ ១២០ដុល្លារ។

សម្រាប់ម៉ូតូ Vespa GTS 300 HPE Super Tech ថ្មីនេះ មានបំពាក់កុងទ័រពណ៌ TFT-LCD និងអាចភ្ជាប់ជាមួយស្មាតហ្វូនបានទៀតផង។ វាបំពាក់ម៉ាស៊ីនទំហំ ១ស៊ីឡាំង ចំណុះ ២៧៨សេសេ ជាមួយទឹកស្អំម៉ាស៊ីន បង្កើតកម្លាំងបានសរុប ២៣,៨សេះ។ ម៉ូតូអូតូនេះបានបំពាក់ខ្សែពានរឹងមាំជាងមុន ដែលជួយកាត់បន្ថយការកកិត រំញ័រ និងសំឡេងរំខាន់ទៀតផង។

កុងទ័រ TFT-LCD ទំហំ ៤,៣អ៊ីញថ្មីរបស់វា អាចប្រើជាមួយកម្មវិធី Vespa MIA សម្រាប់ទាំង Android និង iOS ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចប្រើសម្រាប់ តេទូរសព្ទ, ចាក់ចម្រៀង, ផ្ញើសារ និង មើលផែនទី ហើយក៏មានកន្លែងសម្រាប់សាកថ្មទូរសព្ទទៀតផង។

GTS 300 HPE Super Tech បំពាក់កាំកង់ទំហំ ១២អ៊ីញ ប្រើហ្វ្រាំងទោលប្រភេទ Hydraulic Discs ទាំងមុខ និងក្រោយ ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS មកស្តង់ដារ និងប្រព័ន្ធទប់លំនឹង ASR Traction Control ផងដែរ។ ចំពោះប្រព័ន្ធបូមវិញ គឺបូមទោលនៅខាងមុខ និង បូមភ្លោះនៅខាងក្រោយ។ ម៉ូតូនេះមានទម្ងន់សរុប ១៦៥គីឡូក្រាម ហើយមានចំណុះធុងសាំង ៨,៥លីត្រ៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់