• 2020-12-04 02:24:12
  • ហាងឆេងផលិតផល

Honda ADV ២០២១ មានលក់នៅខ្មែរហើយ ចុះ PCX ២០២០ ធ្លាក់ថ្លៃសល់ប៉ុន្មាន?

  • 2020-12-04 02:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ដំណឹង​ថា​ក្រុមហ៊ុន Honda ប្រទេសថៃបានប្រកាសចេញម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ២០២១ សម្រាប់​ទីផ្សារ​របស់​ខ្លួន និង​មាន​លក់​នៅ​ខ្មែរ​កាល​បី​ពេល​ថ្មី​ៗ​នេះ​ជា​​តម្លៃ​ប្រមាណជា ៤ ៧០០ដុល្លារ។

ចុះ Honda PCX 150 ស៊េរីថ្មីឆ្នាំ២០២០ នៅ​កម្ពុជា​​វិញ ដែល​កំពុង​មាន​ប្រជាប្រិយភាព តម្លៃ​នៅ​គួរ​សម​បើ​ទោះ​ជា​មាន​គូ​ប្រជែង​ជា​ច្រើន​បាន​ហក់​ចូល​មក​ក៏​ដោយ។ តាមប្រភពពីហាងនៅភ្នំពេញ Honda PCX 150 ថ្មីមានលក់ថ្មីតម្លៃខ្ទង់ ៣ ៩៩៩ដុល្លារ (តម្លៃខុសគ្នាតិចតួចតាមហាង)។

Honda PCX 150 មានស្រោបមុខរាងអក្សរ V, ផ្នែកចំហៀងមានរំលេចដោយអក្សរ PCX ជាប្រភេទ 3D, មានអំពូលភ្លើងមុខ និងក្រោយជាប្រភេទ LED, មានកុងទ័របង្ហាញជាប្រភេទឌីជីថល និងមានកង់ Michelin ទំហំ ១៤ អ៊ីញ, ប្រើប្រព័ន្ធ Smart Lock, និងមានរន្ធសាកថ្មឧបករណ៍អេឡិចត្រូនិកនៅខាងឆ្វេង,មានបច្ចេកវិទ្យារលត់ពេលឈប់ស្តុប និងប្រព័ន្ធហ្វ្រាំង CBS៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ

ប្រភពរូប៖ Seyha Motors

អត្ថបទ៖ ម៉េងងី

មតិយោបល់