• 2020-12-04 02:01:12
  • ព័ត៌មាន

វៀតណាមជាប់លេខ៩ ខាងមានវីដេអូល្មើសច្បាប់ YouTube ច្រើនជាងគេ

  • 2020-12-04 02:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ​៩​ នៅ​​លើ​ពិភពលោក​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​វីដេអូ​ល្មើស​ច្បាប់​ត្រូវ​លុប​ចេញ​ពី​​ YouTube ច្រើន​ជាង​គេ ប្រចាំ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ។

ផ្អែក​តាម​​របាយការណ៍​ទើប​ចេញ​ផ្សាយ​ថ្មី​របស់ YouTube បាន​ឲ្យ​ដឹង​ថា​ YouTube បាន​លុប​ចេញ​នូវ​វីដេអូ​ដែល​ល្មើស​នឹង​ច្បាប់​ YouTub មាន​សរុប ៧,៨​លាន​វីដេអូ នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​កញ្ញា។

ប្រទេស​កំពូល​ទាំង​៥​ ដែល​មាន​វីដេអូ​ត្រូវ​លុប​ចេញ​ច្រើន​ជាង​គេ​គឺ​ឥណ្ឌា, សហរដ្ឋអាមេរិក, ប្រេស៊ីល, ឥណ្ឌូណេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ វីដេអូ​ដែល​ល្មើស​នឹង​ច្បាប់​ YouTube ភាគ​ច្រើន​ជា​វីដេអូ​មាន​មាតិកា​អាស​អាភាស, វីដេអូ​ដែល​បង្ហាញ​អំពី​ហិង្សា, វីដេអូ​បៀតបៀន ឬ​វីដេអូ​ដែល​រើស​អើង​​ជា​ដើម៕​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី