- 2020-12-03 03:11:13
- ព័ត៌មាន
ម៉ូតូ Ducati Monster ឆ្នាំ២០២១ ដូររាងថ្មី ខ្លាំងជាងមុន ស្រាលជាងមុន
- 2020-12-03 03:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Ducati Monster ឆ្នាំ២០២១ ដូររាងថ្មី ខ្លាំងជាងមុន ស្រាលជាងមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ducati បានប្រកាសចេញម៉ូតូលក់ដាច់បំផុតរបស់ខ្លួន គឺម៉ូដែល Monster ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។
ម៉ូតូ Ducati Monster ឆ្នាំ២០២១ មានបំពាក់ចង្កៀងមុខ LED ថ្មី ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ យ៉ាងទាក់ទាញ។ ជាមួយគ្នានេះវាក៏មានតួខ្លួនថ្មី ព្រមទាំងកុងទ័រឌីជីថល ទំហំ ៤,៣អ៊ីញផងដែរ។
ម៉ូតូ Monster នេះ មានកម្ពស់កែប ៨២០មីល្លីម៉ែត្រពីដី ប៉ុន្តែបើសិនជាគិតថាទាបពេក វាក៏មាន Option អាចទម្លាក់បូមមកសល់ត្រឹម ៧៧៥មីល្លីម៉ែត្រទៀតផង។ វាបំពាក់ម៉ាស៊ីនចំណុះ ៩៣៧សេសេ ទំហំ ២ស៊ីឡាំង ដែលបង្កើតកម្លាំងបានសរុប ១១០សេះ ដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ និងប្រព័ន្ធ Quick Shift មកស្តង់ដារ ខណៈម៉ាស៊ីននេះមានទម្ងន់ស្រាលជាងមុន ២,៤គីឡូក្រាមឯណោះ។
មិនមែនតែម៉ាស៊ីនមួយមុខនោះទេដែលមានទម្ងន់ស្រាលជាងមុន សូម្បីតែ តួអាលុយមីញ៉ូមខាងមុខ ស្រាលជាងមុន ៤,៥គីឡូក្រាម, កង់ ស្រាលជាងមុន ១,៧គីឡូក្រាម និងកន្លែងផ្សេងៗទៀតបូកចូលគ្នា គឺស្រាលជាងមុន ៣,៥គីឡូក្រាមទៀត។
Ducati Monster ឆ្នាំ២០២១ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងខែមេសា ឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ១១ ៨៩៥ដុល្លារ៕