• 2020-12-03 01:53:54
  • ហាងឆេងផលិតផល

ឡាន Pick Up ពេញនិយមនៅខ្មែរ Hilux Revo Rally ២០២០ លក់មួយទឹកតម្លៃប៉ុន្មាន?

  • 2020-12-03 01:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Hilux Revo អាច​ថា​ជា​ប្រភេទ​ឡាន Pick Up ដែល​មាន​ភាព​ពេញ​និយម​នៅ​កម្ពុជា និង​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​គ្រប់​ស្ថាន​ភាព​ផ្លូវ។ Hilux Revo ២០២០ ​នេះ​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ដំបូង​មាន​តម្លៃខ្ទង់ ៥ ៣៩០០ដុល្លារ។

ហេតុ​ផល​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទិញ​ជិះ​ច្រើន​នេះ​គឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។ Hilux Revo មានលក់លើទីផ្សារកម្ពុជាមាន ៣ ប្រភេទ គឺ Hilux Revo Standard, Premium និង Rally ខុសគ្នាទៅ​តាម​រូបរាង លក្ខណៈពិសេសមួយចំនួន និងតម្លៃតែម្តង។

ត្បិត​ថា​មាន​គូរ​ប្រជែង​ច្រើន​នា​ពេល​បច្ចុប្បន្ន​តែ​ Hilux Revo Rally ស៊េរី២០២០ លក់​ដាច់​មិន​ចាញ់​ឡាន Pick Up ស៊េរី​ផ្សេង​ឡើយ។ មាន​លក់​ម៉ូដែល​មួយទឹក​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណជា ៤ ៥៦០០ដុល្លារ​ប៉ុណ្ណេះ (តម្លៃបូកបញ្ជូលទាំងស្លាកលេខ)។

Hilux Revo ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ចំណែកកម្រិតស៊ីប្រេងវិញ គឺខ្ទង់ ៦ ទៅ៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ប្រើប្រាស់​ប្រអប់លេខTransmission 6 លេខអូតូ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់