• 2020-12-02 08:53:26
  • ព័ត៌មាន

ចំណេញណាស់! ទិញអស់១០០ដុល្លារ មានឱកាសឈ្នះ iPhone 12 Pro Max

  • 2020-12-02 08:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងលក់គ្រឿងអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាមានច្រើន ប៉ុន្តែហាងលក់គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទដែលល្អ អាចជឿទុកចិត្តបាន និងកំពុងតែមានប្រជាប្រិយភាពស្រូបទាញអតិថិជនយ៉ាងច្រើនបំផុតនាពេលបច្ចុប្បន្ននេះគឺមានតែ Bluetronics ប៉ុណ្ណោះ។

Bluetronics គឺជាហាងលក់គ្រឿងអេឡិចត្រូនិច ស្មាតហ្វូនគ្រប់ម៉ូឌែល និងសម្ភារៈផ្ទះបាយទំនើបទាន់សម័យគ្រប់ប្រភេទដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជនគ្រប់លំដាប់ថ្នាក់បែបនេះទើបធ្វើឱ្យ Bluetronics បន្តពង្រីកសាខាថ្មីរបស់ខ្លួនយ៉ាងច្រើនដូចផ្សិតពាសពេញផ្ទៃប្រទេស រាជធានី ខេត្ត។

យោងតាម លោក Tin ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Mobile World Group ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ៖ “ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងក្នុងពេលបច្ចុប្បន្ននេះទើបធ្វើឱ្យ Bluetronics បន្តពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សដោយមានចំនួន 32 សាខាដែល 17 សាខានៅក្នុងរាជធានីភ្នំពេញ 2 សាខានៅខេត្តកណ្តាល 4 សាខាក្នុងខេត្តកំពង់ចាម 3 សាខា ក្នុងខេត្តកំពង់ធំ 1 សាខានៅកំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ហើយគ្រោងនឹងសម្ពោធសាខាបន្តបន្ទាប់ទៀត នៅក្នុងខេត្ត តាកែវ កំពត និង ខេត្តព្រះសីហនុ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ 2020។"

ទន្ទឹមនឹងការសម្ពោធសាខាថ្មីបន្ថែមរបស់ខ្លួន Bluetronics ក៏មានការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃចុងឆ្នាំដ៏ធំអស្ចារ្យ មិនធ្លាប់មាន ដោយគ្រាន់តែទិញទំនិញប្រភេទណាក៏ដោយចាប់ពី ១០០$ នឹងមានឱកាសទទួលបានឆ្នោតផ្សងសំណាងដើម្បីចាប់យក iPhone 12 Pro Max ដែលមានចំនួនរហូតដល់ទៅ ១០០ គ្រឿង។

មិនតែប៉ុណ្ណោះ ហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics នៅតែបន្តផ្តល់ការបញ្ចុះតំលៃលើគ្រប់មុខទំនិញ ព្រមទាំងថែមអាំងប៉ាវដែលអាចទិញទំនិញក្នុងហាងបានបន្ថែមទៀត។ អ្វីដែលកាន់តែពិសេស រាល់ការទិញស្មានហ្វូន Oppo Reno4 , Vivo20 , Realme 7Pro អតិថិជននឹងទទួលបានការថែមជូនទូរទស្សន៍ HD 32 អ៊ីញ ភ្លាមៗ។

ដូច្នេះអតិថិជិនទាំងអស់នឹងចំណាយកាន់តែតិច ចំណេញកាន់តែច្រើន។ ប្រញាប់រួសរាន់ឡើង ព្រោះឱកាសបែបនេះកម្រនឹងមានណាស់ ហើយកម្មវិធីនេះផ្ដល់ជូនចាប់ពីថ្ងៃទី០១ ធ្នូ ដល់ថ្ងៃទី ១០ មករា ឆ្នាំ ២០២១ នតែប៉ុណ្ណោះ។

បញ្ជាក់ដែរថា គ្រប់ផលិតផលទាំងអស់ ទាំងទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ គ្រប់ម៉ាក គ្រប់ប្រេនដូចជា Panasonic, Samsung, LG, Electrolux, Midea, Sony, Sharp ឬ Toshiba និងកំពូលស្មាតហ្វូនល្បីៗរបស់ក្រុមហ៊ុន Oppo, vivo, Realme , iPhone, Samsung, , Huawei គឺ Bluetronics មានលក់ទាំងអស់ ទាំង គ្រឿងបរិក្ខាទូរសព្ទ ទាំងសេវាកម្មគឺល្អទាំងព្រមតែម្តង។

សូមបញ្ជាក់ផងដែរថារាល់ការទិញទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបរិក្ខាទូរស័ព្ទ និងគ្រឿងសម្ភារផ្ទះបាយទាំងអស់នៅហាង Bluetronics អតិថិជនទាំងអស់នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖

• បង់រំលស់ការប្រាក់ 0% ឯកសារងាយៗលឿនរហ័ស

• ផលិតផលសុទ្ធពីក្រុមហ៊ុន 100%

• គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវ

• ប្តូរថ្មីក្នុងរយៈពេល 30 ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរស័ព្ទដៃ (ខណៈដែលហាងដទៃមានរយៈពេលតែ 7 ថ្ងៃប៉ុណ្ណោះ) និង 7 ថ្ងៃប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់គ្រឿងអេឡិចត្រូនិច

• សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ(15គីឡូ)

ចំណាំ៖

  • សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗសូមទំនាក់ទំនងតាមលេខទូរសព្ទ៖ 0977 900 200 ឬចុច like ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/bluetronics.official

  • សម្រាប់ការទិញ online សូមចូលទៅកាន់៖ www.bluetronics.com

  • ចង់ដឹងពីអាសយដ្ឋានគ្រប់សាខារបស់ Bluetronics ទាំងអស់សូមចុចតំណនេះ៖https://www.bluetronics.com/store

មតិយោបល់