• 2020-12-02 06:57:39
  • ព័ត៌មាន

ពិសេសណាស់! កម្ពុជាស្ថិតក្នុងចំណោមប្រទេសធំៗ ទាំង ចំនួន២០ ដែលនឹងរៀបចំព្រឹត្តិការណ៍ World FinTech Festival

  • 2020-12-02 06:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Singapore FinTech Festival (ហៅកាត់ថា SFF) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគមន៍ FinTech (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ក្នុងការចែករំលែកនូវចំណេះដឹង ភាពច្នៃប្រឌិត និងទិន្នន័យគួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងសហគមន៍ FinTech។

ព្រឹត្តិការណ៍ SFF ឆ្នាំ ២០២០ នឹងត្រូវប្រែក្លាយទៅជា World FinTech Festival (WFF) ដោយព្រឹត្តិការណ៍លើកនេះនឹងមានការចូលរួមពីទីក្រុងដៃគូជាច្រើនលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាមួយផងដែរ ដែលព្រឹត្តិការណ៍នៅកម្ពុជានឹងមានឈ្មោះថា World FinTech Festival in Cambodia។ ហើយអ្វីដែលពិសេសនោះគឺព្រឹត្តិការណ៍ WFF នឹងរៀបចំឡើងជាលក្ខណៈអនឡាញផង និង Offline ផងនៅតាមបណ្ដាទីក្រុងជាដៃគូ។

ព្រឹត្តិការណ៍ WFF in Cambodia ឆ្នាំ ២០២០ នឹងរៀបចំឡើងចាប់ពីព្រឹកថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១១ ខែធ្នូ ដែលមានរយៈពេល ៥ថ្ងៃពេញ មានបទបង្ហាញទាក់ទងនឹងប្រធានបទសំខាន់ៗ ហើយព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមពីវាគ្មិនកិត្តិយសល្បីៗឈ្មោះមកពីបណ្ដាប្រទេសក្រុមហ៊ុន និងស្ថាប័នអន្តរជាតិធំៗជាច្រើន។

អំឡុងពេលនៃកម្មវិធីរយៈពេល ៥ថ្ងៃពេញ អ្នកដែលចូលចិត្តខាងផ្នែក FinTech នឹងអាចទទួលបានចំណេះដឹងពីថ្នាក់ដឹកនាំជំនាញៗពីសំណាក់អ្នកតំណាងមកពីធនាគារជាតិនៃកម្ពុជា, សមាគមន៍ធនាគារនៅកម្ពុជា និងសមាគមន៍សហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាផងដែរ។

ចំណែកប្រធានបទដែលនឹងត្រូវលើកយកមកបង្ហាញក្នុងកម្មវិធី មានដូចជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន, មូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងសម័យ 5G, សុវត្ថិភាពលើអ៊ីនធឺណិត និងយុទ្ធសាស្ត្រទប់នឹងឥទ្ធិពលនៃជំងឺកូវីដ១៩របស់ស្ថាប័ន ជាដើម។

សម្រាប់កម្មវិធីទាំង៥ថ្ងៃ នឹងមានបែងចែកដូចជា ៖ ថ្ងៃទី៧ ធ្នូ Economic Summit, ថ្ងៃទី៨ ធ្នូ Infrastructure Summit, ថ្ងៃទី៩ ធ្នូ Impact Summit, ថ្ងៃទី១០ ធ្នូ Investor Summit និងថ្ងៃទី១១ ធ្នូ Talent Summit។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទង សូមចូលទៅកាន់វិបសាយ https://www.fintechfestival.sg/៕

អត្ថបទ៖ សុខហេង

មតិយោបល់