• 2020-12-02 02:18:09
  • ផលិតផលថ្មី

នេះ iPhone 12 ដំបូងគេក្នុងលោកដែលគ្មានកាមេរ៉ា ប៉ុន្តែកុំមើលតម្លៃ

  • 2020-12-02 02:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Caviar បាន​បង្ហាញ​ចេញ​ iPhone 12 Pro ពិសេស​មួយ​ប្រភេទ ដែល​មិន​មាន​កាមេរ៉ា​ក្រោយ​ ហើយ​កាមេរ៉ា​ Selfie ខាង​មុខ​ក៏​ត្រូវ​បាន​បិទ​មិន​ឲ្យ​ដំណើរ​ការ ដែល​ស្មាតហ្វូន​ពិសេស​នេះ​អាច​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​​​លួច​មើល​តាម​រយៈ​កាមេរ៉ា​ពី​សំណាក់​ជន​ខិលខូច​បាន។

វា​​មាន​ឈ្មោះ​ថា iPhone 12 Pro Stealth ដែល​ឈ្មោះ​ Stealth នេះ​គឺ​យក​លំនាំ​តាម​យន្តហោះ​​ចម្បាំង​ដែល​អាច​គេច​ខ្លួន​ចេញ​ពី​រ៉ាដា​បាន។ ស្មាតហ្វូន​​ពិសេស​នេះ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ​ស្រោប​មាស​ ​និង​​ប្រភេទ​ពណ៌​ខ្មៅ ​ដែល​​ប្រើ​ប្រាស់​នូវ​សារធាតុ​ទីតាញ៉ូម​រឹងមាំ​​​សម្រាប់​​ការពារ​​​ផ្នែក​ខាង​ក្រោយ​ដូច​គ្នា។

iPhone 12 Pro Stealth មាន​ផលិត​ត្រឹម​ ៩៩​គ្រឿង​ប៉ុណ្ណោះ ដោយ​​ប្រភេទ Stealth ធម្មតា​មាន​តម្លៃ​ចាប់​ពី ៤ ៩៩០​ដុល្លារ និង​ប្រភេទ Stealth Gold មាន​តម្លៃ​ចាប់​ពី ៥ ៥២០​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់